ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យឪពុកមា ចេះធ្វើអំពើធ្មប់ កែច្នៃអាវុធ ទៅប្រល័យជីវិតប្តីប្រពន្ធដល់ក្នុងចម្ការ

7 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ព័ន្ធអំពើឃា.ត.កម្មដ៏ឃោ.ឃៅ ដោយជនបង្កត្រូវជាក្មួយរបស់ជនរងគ្រោះ បានកែច្នៃអាវុ.ធ ចំនួន២ ដើម ទៅបា.ញ់ប្រហារជីវិតឪពុកមា និងម្តាយមីង

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនដៃដល់ម្នាក់ពាក់ព័ន្ធអំពើឃា.ត.កម្មដ៏ឃោ.ឃៅ ដោយជនបង្កត្រូវជាក្មួយរបស់ជនរងគ្រោះ បានកែច្នៃអាវុ.ធ ចំនួន២ ដើម ទៅបា.ញ់ប្រហារជីវិតឪពុកមា និងម្តាយមីង ស្លា.ប់យ៉ាងអាណោចអាធម។ ការលើកដៃប្រល័យជីវិតសាច់ញាតិនេះ គឺដោយសារជនដៃដល់មានគំនុំនិងសង្ស័យថា ជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ។

តែទោះជាយ៉ាងណាក្តី ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការខេត្តព្រះវិហារដឹកនាំកម្លាំងចុះទៅសហការជាមួយនរគបាលស្រុកសែនជ័យ និងប៉ុស្តិនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ ។

ជនដៃដល់មានឈ្មោះ អាំ ឡាម ភេទ ប្រុស អាយុ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ដែលត្រូវជាក្មួយជនរងគ្រោះ។ ជនរងគ្រោះប្តីប្រពន្ធ មានឈ្មោះ រស់ គឿ ភេទប្រុស អាយុ៦៧ ឆ្នាំ (ឪពុកមា) និងឈ្មោះ មាស  រី ភេទស្រី អាយុ៥៩ ឆ្នាំ (ត្រូវជាម្តាយមីង) ទាំងពីរនាក់ជាប្តីប្រពន្ធ មានមុខរបរ ជាកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៣ និង៣០ នាទី ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានករណីអំពើឃាត.ក.ម្មគិត ទុកជាមុនមួយ បានកើតឡើងនៅចំណុចបុស្សល្ហុង ជាចម្ការបស់ជនរងគ្រោះ ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ  ដែលបង្កដោយជនសង្ស័យត្រូវជាក្មួយ បានប្រើប្រាស់អា.វុ.ធកែច្នៃចំនួន២ ដើម ទៅបា.ញ់ប្រហារជីវិតជនរងគ្រោះជាឪពុកមា ត្រូវចំចង្កេះខាងស្តាំធ្លាយទៅខាងឆ្វេង បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែង  បន្ទាប់មកជនសង្ស័យបានស្ទុះទៅដេញតាមបា.ញ់ ប្រហារជីវិតម្តាយមីងម្នាក់ទៀត ត្រូវចំដើមដោះខាងស្តាំធា្លយទៅក្រោយបណ្តាលស្លា.ប់ក្នុងចំការទាំងពីរនាក់ប្តីប្រពន្ធ មូលហេតុគំនុំថាជនរងគ្រោះចេះអំពើធ្មប់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ