ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុំទូក​ថ្ងៃ​ទី​២ ចំ​រាត្រី​ព្រះច័ន្ទពេញវង់ នៅ​ពោធិ៍​សាត់ ភ្ញៀវ​ទេសចរ​មក​​កម្សាន្ត​ជាង​១​ម៉ឺន​នាក់

5 ខែ មុន
  • ពោធិ៍សាត់

រាត្រី​ថ្ងៃ​១៥​កើត ពេញ​បរ​មី ខែកត្តិក ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

ខេត្តពោធិ៍សាត់ ៖ រាត្រី​ថ្ងៃ​១៥​កើត ពេញ​បរ​មី ខែកត្តិក ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​រាជធានី​ភ្នំពេញ​។

ដោយឡែក​នៅ​ខេត្តពោធិ៍សាត់​ឯណេះ​វិញ ក៏​មានការ​រៀបចំ​ពិធី​នេះ​ផង​ដែរ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ជា​បេះដូង​នៃ​ខេត្តពោធិ៍សាត់ ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​មេគណ​ខេត្ត​ទាំង​ពីរ​គណៈ​, លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។

នៅ​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​ពោធិ៍សាត់ តាម​សួនច្បារ លើ​កោះ​សំពៅ​មាស និង​លើ​ស្ពានថ្ម មានការ​តុបតែង​ភ្លើងពណ៌​ចម្រុះ​គ្រប់​ពណ៌ និង​មានការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ដើម្បី​រឹត​បន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​។

ចំពោះ​គ្រឿងរ​ន្ដា​ប់​សំខាន់​ៗ​ដែល​គេ​យក​មក​ប្រើ​ក្នុង​ពិធី​អកអំបុក​នេះ រួម​មាន ៖ អំបុក ចេកទុំ ដូងខ្ចី ផ្កា​ភ្ញី រួម​ទាំង​គ្រឿង​សក្ការៈបូជា​មួយ​ចំនូ​ន​ទៀត ។ ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប នៅ​ខេត្តពោធិ៍សាត់ បាន​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក តាម​ទំនៀមទំលាប់​ព្រះពុទ្ធ​សាសនា​ផង និង​ព្រហ្មញ្ញសាសនា​ផង ដោយ​មាន​សម្រក់​ទៀន​សម្គាល់​ក្រុង​ស្រុក​ទាំង​០៧​របស់​ខេត្តពោធិ៍សាត់ ដើម្បី​បង្ហាញ​ពី​ភោគផល​ដាំ​ដុះ និង​ការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រជា​កសិករ ជា​ពិសេស​វិស័យ​កសិកម្ម​។ កម្មវិធី​នេះ​មានការ​ប្រគំ​តន្ត្រី បទ​ចម្រៀង​ទាក់ទង​ទៅ​នឹង​បុណ្យអុំទូក របាំ​ជូនពរ របាំ​ទូកង​នារី និង​របាំ​ប្រមូល​ផល​ជាដើម ដែល​សម្ដែង​ដោយ​ក្រុម​សិល្បៈ របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គណៈអធិបតី​បាន​ចែក​អំបុក និង​ចេកទុំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ព្រមទាំង​មានការ​បា​.​ញ់​កាំជ្រួច​ក្នុង​ពេល​អកអំបុក បណ្ដែតប្រទីប ព្រមទាំង​បង្ហោះ​គោម ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​យ៉ាង​សប្បាយ​រីករាយ​ក្រៃ​លែង​។

បើ​តាម​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប នៅ​ខេត្តពោធិ៍សាត់​នា​រាត្រី​ថ្ងៃ​ពេញ​បូរ​មី​ណ៍​នេះ មាន​ភ្ញៀវ​ទេសចរ​ចូលរួម​សរុប​ប្រមាណ ១៤.៦០៧​នាក់ ក្នុង​នោះ​បរទេស​០៧​នាក់​។

ហើយ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​លោក ខូ​យ រី​ដា ដែល​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មក លោក​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ដឹកនាំ ធ្វើ​ឲ្យ​ខេត្ត​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ ព្រមទាំង​មាន​ប្រជាប្រិយភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​គ្រប់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ