កូរ៉េខាងត្បូងពង្រាយយន្តហោះស៊ើបការណ៍តាមបណ្ដោយព្រំដែន
ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃទី២២វិច្ឆិកា បានដាក់ពង្រាយបណ្ដាមធ្យោ
ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃទី២២វិច្ឆិកា បានដាក់ពង្រាយបណ្ដាមធ្យោ
ប្រទេសកូរ៉េខាងត្បូង ៖ កងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃទី២២វិច្ឆិកា បានដាក់ពង្រាយបណ្ដាមធ្យោបាយស៊ើបការណ៍ តាមបណ្ដោយព្រំដែនកូរ៉េទាំង២ ក្រោយការផ្អាកខទី៣នៃមាត្រាទី១នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលចុះហត្ថលេខាពីថ្ងៃទី១៩កញ្ញាឆ្នាំ២០១៨។
កងទ័ពកូរ៉េខាងត្បូងបានបានដាក់ពង្រាយយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក១គ្រឿង និងបណ្ដាយន្តហោះស៊ើបការណ៍ធុនRC-800 នៅជុំវិញខ្សែបន្ទាត់់ព្រំដែនរវាងកូរ៉េទាំង២។ អ្នកទទួលខុសត្រូវម្នាក់នៃកងទ័ពកូរ៉េខាងត្បូងថ្លែងថា បណ្ដាសកម្មភាពត្រួតពិនិត្យ និងស៊ើបការណ៍ លើកូរ៉េខាងជើងកំពុងធ្វើទាំងយប់ទាំងថ្ងៃ។ សកម្មភាពទាំងនេះមានកម្រិតដូចមុនថ្ងៃទី១៩កញ្ញាឆ្នាំ២០១៨។
ខទី៣នៃមាត្រាទី១នៃកិច្ចព្រមព្រៀងនោះ ចែងពីតំបន់គ្មានការហោះហើរ ដែលរារាំងមិនឲ្យយន្តហោះកូរ៉េត្បូងហោះហើរសើុបការណ៍លើកូរ៉េខាងជើងជុំវិញខ្សែបន្ទាត់ព្រំដែននោះ នាំឲ្យមានការចន្លោះប្រហោងនៃការសើុបការណ៍។ បែបនេះក៏ជាការប្រឆាំងនឹងការបាញ់បញ្ជូនផ្កាយរណបសើុបការណ៍កូរ៉េខាងជើងកាលពីថ្ងៃទី២១វិច្ឆិកាដែរ៕
ចែករំលែកព័តមាននេះ