ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តរកឃើញសាច់បង្កកពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ ខណៈម្ចាស់ទីតាំងត្រូវចូលខ្លួនបំភ្លឺ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតក្នុងទឹកដីរាជធានីភ្នំពេញ ត្រូវបានមន្រ្តីជំនាញ ពិនិត្យរកឃើញមិនគោរពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងសម្រេចឃាត់ទុកនៅនឹងកន្លែង។

រាជធានីភ្នំពេញ៖ ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតក្នុងទឹកដីរាជធានីភ្នំពេញ ត្រូវបានមន្រ្តីជំនាញ ពិនិត្យរកឃើញមិនគោរពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងសម្រេចឃាត់ទុកនៅនឹងកន្លែង។ ជាមួយគ្នានោះម្ចាស់ទីតាំង ត្រូវបានមន្ត្រីជំនាញតម្រូវឱ្យចូលបំភ្លឺនាពេលខ្លីខាងមុខនេះ។ នេះបើយោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប.។


បើតាម ក.ប.ប. ឱ្យដឹងថា ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងដែលមន្រ្តីជំនាញ ពិនិត្យរកឃើញមិនគោរពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ មានទីតាំងស្ថិតនៅខណ្ឌសែនសុខ។ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បញ្ជាក់ថា កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានខិតខំស្រាវជ្រាវទប់ស្កាត់ការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។ សកម្មភាពនៃស្រាវជ្រាវនេះគឺត្រូវបានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង។

សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។


បើយោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានឱ្យដឹងផងដែរថា​ ករណីផ្សេងគ្នាមួយទៀតនោះ គឺទំនិញដែលបង្កហានិភ័យដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងខុសច្បាប់ជាង ២០០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប.​ ដកហូតយកកម្ទេចចោលបានទាន់ពេលវេលាផងដែរ។

បើតាមអគ្គនាយកដ្ឋាន ក.ប.ប. គឺកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដាសាខា​ រាជធានី ខេត្តបានយកចិត្តទុកដាក់ចុះត្រួតពិនិត្យទំនិញដែលកំពុងនឹងចរាចរលក់នៅលើទីផ្សារ ដែលក្នុងនោះមានទំនិញខ្លះត្រូវបានធុរជនខិលខូចមួយចំនួនបានបន្លំ ដោយលក់នូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់នៅសារធាតុគីមីហាមឃាត់ គ្មានអនាម័យត្រឹមត្រូវ កេងចំនេញគ្រប់បែបយ៉ាងពីអ្នកប្រើប្រាស់ និងធ្ងន់ធ្ងរជាងនេះនោះគឺប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅដែលបានបរិភោគ។

សកម្មភាពនៃការត្រួតពិនិត្យនេះមន្រ្តីជំនាញបានបង្ហាញលទ្ធផលថា បានរកឃើញទំនិញខុសច្បាប់ ពោលគឺខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងផ្ទុកនូវសារធាតុគីមីហាមឃាត់ ចំនួន ២០៤.២៥គីឡូក្រាម ព្រមទាំងដកហូតកម្ទេចចោល រីឯម្ចាស់ត្រូវបានពិន័យទៅតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ