ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ​» នៅ​ស្រុក​ឯក​ភ្នំសំណង់​គ្មាន​ច្បាប់​របស់​ថៅកែ​លក់​ម៉ូតូ​នៅ​ផ្សារ​ខ្ពប សង់​រួច​ហើយ មហាជន​ចង្អុល​ចំ​ៗ​ទៅ​លើ​លោក​ចៅ​ហ្វាយ​ស្រុក​ឯក​ភ្នំ ជា​អ្នក​ទទួលផល

2 ឆ្នាំ មុន
  • បាត់ដំបង

អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិ​ល សុផល រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ពលរដ្ឋ​របស់​ខ្លួន​ចង្អុល​ចំ​ៗ​ថា បាន​ឃុ​.​ប​ឃិ​.​ត​គ្នា​ផ្ដល់​សិទ្ធិ​ឲ្យ​ថៅកែ​លក់​ម៉ូតូ​ម្នាក់ សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ចំណី​ស្ទឹង​សង្កែ​ទាំង​គ្មាន​ច្បាប់

ខេត្តបាត់ដំបង ៖ អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិ​ល សុផល រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ពលរដ្ឋ​របស់​ខ្លួន​ចង្អុល​ចំ​ៗ​ថា បាន​ឃុ​.​ប​ឃិ​.​ត​គ្នា​ផ្ដល់​សិទ្ធិ​ឲ្យ​ថៅកែ​លក់​ម៉ូតូ​ម្នាក់ សាងសង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ចំណី​ស្ទឹង​សង្កែ​ទាំង​គ្មាន​ច្បាប់ នៅ​ចំណុច​ភូមិ​ខ្វិត ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ជា​ថ្នូរ​នឹង​ផល​លាភ ខណៈ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ជា​ច្រើន​លើក​ជាមួយ​អ្នក​សារព័ត៌មាន គឺជា​ការ​បំភ្លឺ​ភូត​កុហក​មហាជន​។

សំណង់​ធ្វើ​អំពី​ដែក​លើ និង​រៀប​ចាត់​បេ​តុ​ខាងក្រោម​យ៉ាង​រឹង​មាំ រំ​លោ​.​ភយ​ដី​ចំណី​ស្ទឹង​សង្កែ​ខាងលើ​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ តាន់ ប៊ុ​ន​ធុ​ល ម្ចាស់​ហាង​លក់​-​ទិញ​ម៉ូតូ «​គឹ​ម អេ​ង​» ស្ថិត​នៅ​ក្នុងភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​។

លោក ម៉ិ​ល សុផល ធ្លាប់​បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ដទៃ​ទៀត ក្នុង​ចម្លើយ​​ភូត​កុហក​ដដែល​ថា «​សំណង់​របស់​ថៅកែ​លក់​ម៉ូតូ​ឈ្មោះ តាន់ ប៊ុ​ន​ថុ​ល ខាងលើ​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។ សំណង់​នេះ បាន​សាងសង់​រំ​លោ​.​ភយ​ក​ដី​ចំណី​ស្ទឹង​ទាំងស្រុង​តែ​ម្ដង​»​។

លោក​ចៅហ្វាយស្រុក បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា «​លោក​ធ្លាប់​បាន​ចេញ​លិខិត​ឲ្យ​ម្ចាស់​សំណង់​នេះ បញ្ឈប់​ការ​សាងសង់ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កោះហៅ​ក្រុម​ជាង និង​ម្ចាស់​សំណង់​ឲ្យ​ធ្វើ​កិច្ចសន្យា​ទៀត​ផង​»​។

ក្រោយ​ការ​បំភ្លឺ​បែប​ភូត​កុហក​របស់​លោក​ចៅហ្វាយស្រុក​ខាងលើ​នេះ និង​បន្ទាប់​ពី​មាន​ក្រុម​អ្នក​សារព័ត៌មាន​យក​ទៅ​ផ្សាយ​បង្អើល​មួយ​ប្រាវ ស្រាប់តែ​គេ​ឃើញ​ក្រុម​ជាង​បាន​ផ្អាក​ធ្វើ​សកម្មភាព និង​នាំ​គ្នា​ប្រមូល​សម្ភារៈ​ចេញពី​ការដ្ឋាន​សំណង់​។ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង គេ​ក៏​ឃើញ​ក្រុម​ជាង​ទាំងនោះ ដឹក​សម្ភារៈ​ចូល​ធ្វើ​សកម្មភាព​សាងសង់​ស្ងាត់​ៗ​វិញ​ដដែល​។ នេះ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​តែងតែ​តាម​ឃ្លាំមើល​ការ​សាងសង់​សំណង់​ខុសច្បាប់​របស់​លោក​ថៅកែ តាន់ ប៊ុ​ន​ថុ​ល​។

ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សំណង់​គ្មាន​ច្បាប់​ខាងលើ​នេះ សាងសង់​ជិត​រួចរាល់​ជា​ស្ថា​ប​ពរ​ហើយ ក្រោយ​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​ចៅហ្វាយស្រុក​ឯក​ភ្នំ និង​មន្ត្រី​ជំនាញ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា «​មាន​សំណង់​ខុសច្បាប់ ដែល​ពលរដ្ឋ​សាងសង់​ជា​លក្ខណៈ​តូចតាច ដើម្បី​ប្រកប​របរ​លក់ដូរ​កំប៉ិកកំប៉ុក​តាម​ស្ទឹង​ដូច​គ្នា និង​សំណង់​លោក​ថៅកែ​ម៉ូតូ​ខាងលើ​ដែរ តែ​ត្រូវ​បាន​លោក ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បញ្ជា​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​រុះរើ​អស់​គ្មាន​សល់ គឺ «​យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ​»​។

ពាក់ព័ន្ធ​នឹង​សំណង់​ខុសច្បាប់​រំ​លោ​.​ភ​ដី​ចំណី​ស្ទឹង​នេះ បើ​តាម​មន្ត្រី​មូលដ្ឋាន​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ ក៏​បាន​ទម្លាយ​រឿង​អា​ស្រូ​.​វ​លោក​ចៅហ្វាយស្រុក​ឯក​ភ្នំ​ដែរ​ថា «​សំណង់​តូច​ធំ ដែល​សាងសង់​រំ​លោ​.​ភលើ​ដី​ចំណី​ស្ទឹង សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងអស់ ហើយ​មាន​ច្រើន​ណាស់​សព្វ​ថ្ងៃនេះ​។ ប៉ុន្តែ​លោក​ចៅហ្វាយស្រុក តែងតែ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ និង​រារាំង រួច​ហៅ​ម្ចាស់​សំណង់​ទៅ​ជួប​ស្ងាត់​ៗ ធ្វើ​ជា​សួរនាំ​រក​ច្បាប់ទម្លាប់ ដែល​គេ​និយម​ប្រើ​ពាក្យ​ថា ហៅ​ទៅ «​គោះ​»​។

ផ្ទុយ​ទៅ​វិញ បើ​ម្ចាស់​សំណង់​ណា គ្មាន​សំណែន សំណូក​ក្រោម​តុ​ទេ លោក​ចៅហ្វាយស្រុក​រូប​នេះ នឹង​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន ចុះ​ទៅ​រុះរើ​ភ្លាម មិន​ថា ខ្ទម ឬ​រោង​ប្រក់​ស្បូវ​ស្អី​នោះ​ទេ​។

ជាក់ស្ដែង​ដូច​ជា សំណង់​គ្មាន​ច្បាប់​របស់​ថៅកែ​លក់​ម៉ូតូ​នៅ​ផ្សារ​ខ្ពប​ខាងលើ​នេះ​ជាដើម ដែល​លោក​អភិ​បាក​ស្រុក​ឯក​ភ្នំ អះអាង​ដដែល​ៗ​ថា «​ជា​សំណង់​គ្មាន​ច្បាប់ សង់​រំ​លោ​.​ភលើ​ដី​ចំណី​ស្ទឹង​សង្កែ​» ហើយ​ថែម​ទាំង​បញ្ជាក់​ថា «​លោក​បាន​ចេញ​លិខិត​ឲ្យ​ម្ចាស់​សំណង់​បញ្ឈប់​ការ​សាងសង់ និង​បាន​ហៅ​ក្រុម​ជាង​ទៅ​ធ្វើ​កិច្ចសន្យា​ទៀត​ផង​»​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ម្ចាស់​សំណង់​នៅ​តែ​ឲ្យ​ក្រុម​ជាង​ធ្វើ​សកម្ម​ភាព រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​សាងសង់​ជិត​រួច​ស្ទើរ​១០០% ទៅ​ហើយ​។

ត្រង់​ចំណុច​នេះ​ហើយ ដែល​មហាជន ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​នៅ​ក្រោម​ឱវាទ ដែល​បានដឹង​ពី​សម្ដី​ភូត​កុហក បោ​.​ក​ប្រាស់​របស់​លោក​ចៅហ្វាយស្រុក​ឯក​ភ្នំ បាន​ដាក់​ការ​សង្ស័យ​ថា «​លោក ម៉ិ​ល សុផល និង​មន្ត្រី​ជំនាញ​របស់​លោក​មួយ​ចំនួន អាច​ទទួល​បាន​ផលប្រយោជន៍​ក្រោម​តុ​ពី​ម្ចាស់​សំណង់​នេះ ទើប​បិទ​ភ្នែក បិទ​ច្រមុះ បណ្ដោយ​ឲ្យ​ម្ចាស់​សំណង់​រូប​នេះ សាងសង់​រហូត​រួចរាល់​ជា​ស្ថា​ប​ពរ​»​។

បើ​តាម​ប្រភព​ដដែល​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា «​នៅ​មានរឿង​អា​ស្រូ​.​វ​ជា​ច្រើន​ទៀត ដែល​កំពុង​ចង​រឹត​នៅ​ពីក្រោយ​ខ្នង​លោក​អភិបាលស្រុក​រូប​នេះ ដែល​រង់​ចាំតែ​ម៉ោង​ផ្ទុះ​តែ​ប៉ុណ្ណោះ ជា​ពិសេស​រឿង​ដីធ្លី​តែ​ម្ដង​»​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ