ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៣ មានកម្មករម្នាក់ស៊ីឈ្នូលបម្រើការងារឲ្យក្រុមហ៊ុនរ៉ែមាសមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ«រំដង» ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុកកំរៀង ខេត្តព្រះវិហារ បានបា.ត់ប.ង់អាយុជីវិ.តនៅពេលដែលកម្មកររូបនោះចុះទៅក្នុងរណ្តៅរ៉ែមាស ដោយមានការធ្វេសប្រហែស បណ្តាលឲ្យធ្លាក់ស្លា.ប់តែម្ដង ។
ជនរងគ្រោះខាងលើមានឈ្មោះ ចែន ភក្តី ហៅ ភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ក្រោយពីទទួលបានព័ត៌មាននោះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកស្នងការនគរបាលខេត្តព្រះវិហារ លោកបានបញ្ជាទៅអធិការនគរបាលស្រុកកំរៀង ឲ្យបង្កើតគណៈកម្មការ ដែលមានកម្លាំងជំនាញ គ្រូពេទ្យ ចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យទីតាំងកើតហេតុ និងធ្វើកោសលវិច្ឆ័យលើសា.កស.ពជនរងគ្រោះ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង និងការចូលរួមពីក្រុមគ្រួសារជនរងគ្រោះផងដែរ ។
ក្រោយការពិនិត្យ សា.កស.ពបានធ្លាក់ចូលក្នុងរណ្តៅរ៉ែមាសជម្រៅជិត២ម៉ែត្រ ដោយមានស្នាមបែ.កក្បាល ប៉ះត្រូវនឹងវត្ថុរឹង ដូច្នោះទើបការសន្និដ្ឋានរបស់សមត្តកិច្ច អាចបញ្ជាក់បានថា «ជនរងគ្រោះពិតជាស្លា.ប់ ព្រោះតែធ្លាក់ចុះចូលក្នុងរណ្ដៅរ៉ែមាស ដោយសារមានការធ្វេស ប្រហែស បណ្ដាលឲ្យធ្លាក់ស្លា.ប់ពិតប្រាកដមែន»។
បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះជូនទៅក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ