ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ​.​ត​ចិត្ត​! អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​សាំង​យ៉ុ​ង​យ៉ាង​សន្ធោសន្ធៅ មនុស្ស​​ប្រុសស្រី​៦​នាក់​រង​គ្រោះ

8 ខែ មុន
  • ព្រះវិហារ

រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង បណ្ដាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង បណ្ដាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​ចំណោម​៦​នាក់​រង​របួស​ជា​ទម្ងន់ ក្រោយ​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដែល​ផ្ទុក​នៅ​ក្នុង​រថយន្ត​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៣​រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ ចំណុច​បង្គោល​លេខ​៤១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​ស្រុក​រវៀង បាន​ដឹកនាំ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជុំវិញ​ការ​ឆាបឆេះ​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​នោះ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​ចំណោម​៦​នាក់​រង​របួសធ្ងន់ និង​ស្រាល​ពី​ការ​ឆាបឆេះ ដោយសារ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។

បើ​តាម​លោក ហោ ប៊ុ​ន​ហួរ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​រង​ការ​ឆាបឆេះ​នោះ គឺជា​ប្រភេទ​រថយន្ត​សាំង​យ៉ុ​ង ពណ៌​ស ជា​រថយន្តឈ្នួល​ដឹក​ទំនិញ និង​អ្នកដំណើរ​។ ក្នុង​នោះ ក៏​មាន​ដឹក​កំប៉ុង​ហ្គា​ស​តូច​ៗ​មួយ​ចំនួន​ផង​ដែរ រួម​ទាំង​អ្នកដំណើរ​ចំនួន​៥​នាក់​ទៀត​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ លុះ​ពេល​បើករថយន្ត​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្តអគ្គិសនី ហើយ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ អាជ្ញាធរ​បាន​បញ្ជូន​ជន​រង​គ្រោះ​រង​របួសស្រាល​ចំនួន​២​នាក់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ ចំណែកឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ