ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯករឿង Squid Game ស្នើថ្លៃសម្ដែង ១លានដុល្លារ ក្នុងមួយភាគ ពី Netflix សម្រាប់វគ្គ២

1 ឆ្នាំ មុន

ក្រុមហ៊ុន Netflix កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ម្សិលមិញនេះ បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានប្រកាសពីវត្តមានតួសម្ដែងបន្ថែមទៀត សម្រាប់ខ្សែភាពយន្ត Squid…

ក្រុមហ៊ុន Netflix កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ម្សិលមិញនេះ បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានប្រកាសពីវត្តមានតួសម្ដែងបន្ថែមទៀត សម្រាប់ខ្សែភាពយន្ត Squid Game រដូវកាលទី២ របស់ពួកគេ។

ជាមួយគ្នានេះតម្លៃខ្លួនរបស់ Lee Jung-jae សម្រាប់ “Squid Game” វគ្គ២នេះ នឹងធ្វើឱ្យគាត់ក្លាយជាតារាសម្តែងដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង Dispatch បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Emmy វ័យ ៥០ឆ្នាំរូបនេះ បានស្នើសុំតម្លៃខ្លួនថត ១លានដុល្លារក្នុងមួយភាគ សម្រាប់ “Squid Game” វគ្គ២ របស់ Netflix នេះបើយោងតាម ​​Allkpop ។

ដូច្នេះមានន័យថាតម្លៃខ្លួននៃការបង្ហាញរបស់ Lee Jung Jae នឹងមានចំនួនសរុបលើសពី ១៣លានដុល្លារ ដែលវគ្គ២នេះមានចំនួន១៣ភាគ។

របាយការណ៍បានអះអាងថាក្រុមហ៊ុន Netflix មិនអាចព្រងើយកន្តើយនឹងសំណើររបស់លោក ដោយសារតែលោក Lee Jung Jae ជាតួអង្គសំខាន់ និងជាភាពជោគជ័យដ៏ធំនៃរឿង”Squid Game”វគ្គ១ ដែលនាំឱ្យ Netflix រកបានចំណូលជាង ៩០០លានដុល្លារនៅក្នុងប្រាក់ចំណូលទាក់ទងនឹងស៊េរីរឿងនេះ។

សូមរំលឹកថា លោក Lee Jung Jae ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃខ្លួន ២៤៨,០០០ដុល្លារ ក្នុងមួយភាគសម្រាប់វគ្គ១ ដែលមាន៩ភាគ នាំឱ្យផ្តល់ឱ្យគាត់ទទួលបានលុយសរុប ២.២លានដុល្លារ ក្លាយជាតារាសម្តែងកូរ៉េខាងត្បូង ដែលទទួលបានប្រាក់ខែខ្ពស់បំផុតទីពីរបន្ទាប់ពី Kim Soo-hyun នេះបើយោងតាម ​​Lifestyle Asia៕