កៀកថ្ងៃប្រឡង! ស្រីស្អាត ល្អ ហួស ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យទាំងយប់
- ភ្នំពេញ
ល្អ ហួស ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យទាំងយប់ បន្ទាប់ពីនាងមានបញ្ហាសុខភាព ខណៈពេលដែលនាងកៀកដល់ថ្ងៃប្រកួតនៃកម្មវិធី
ល្អ ហួស ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យទាំងយប់ បន្ទាប់ពីនាងមានបញ្ហាសុខភាព ខណៈពេលដែលនាងកៀកដល់ថ្ងៃប្រកួតនៃកម្មវិធី
រាជធានីភ្នំពេញ ៖ ល្អ ហួស ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យទាំងយប់ បន្ទាប់ពីនាងមានបញ្ហាសុខភាព ខណៈពេលដែលនាងកៀកដល់ថ្ងៃប្រកួតនៃកម្មវិធី «Miss Preteen International Cambodia» ជាកម្មវិធីប្រកួតសម្រស់លើកដំបូង ដែលនាងបានចូលរួមប្រកួត។
ម្តាយរបស់នាង គឺអ្នកនាង ដេនី ក្វាន់ បានបង្ហោះរូបភាពពីសកម្មភាពរបស់ ល្អ ហួស កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងតាមបណ្តាញសង្គម ដោយអមជាមួយនឹងសំណេរថា «យប់មិញ ម៉ោង៣យប់ កូនស្រីធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនមកពេទ្យទាំងយប់ អារម្មណ៍ជាម្ដាយ ឃើញកូនឈឺ អស់អីក៏អស់ចុះ កូនអើយឱ្យតែកូនបានជា បានធូរស្បើយ ម្ដាយសុខចិត្តធ្វើគ្រប់យ៉ាង កណ្ដាលយប់ម៉ោង៣ម៉ោង៤ អត់ងងុយក៏ព្រម ឱ្យតែកូនស្រីម្ដាយឆាប់ជា»។
អ្នកនាងបញ្ជាក់ថា «ទោះកូនឈឺប៉ុនហ្នឹងហើយ តែកូននៅបារម្ភរឿងប្រឡងបវរកញ្ញាថ្ងៃទី១៨ ខាងមុខនេះទៀត កូននៅចង់ទៅហាត់ដើរម៉ូត មិនចង់ឱ្យអវត្តមានខ្លាចបាត់ពិន្ទុ។ រឿងប្រឡងបវរកញ្ញា ម្ដាយមិនដែលហាមឃាត់កូននោះទេ តែពេលវេលាមួយនេះ ម៉ាក់សុំណាកូន សុខភាពកូនសំខាន់ណាស់ ម្ដាយត្រូវការតែសុខភាពកូនល្អ គឺម្ដាយសប្បាយចិត្តណាស់ កូនឆាប់ជាណាកូន»។
ដោយឡែកបន្ថែមពីលើអ្វីដែលបង្ហោះខាងលើនេះ អ្នកនាង ដេនី ក្វាន់ ក៏បានបញ្ជាក់ប្រាប់មហាជនដែលចូលទៅខំមិនសួរនាំពីស្ថានភាព និងប្រភេទជំងឺរបស់ ល្អ ហួស នាពេលនេះថា កូនរបស់នាងមានជំងឺគ្រុនឈា.ម។ យ៉ាងណា មហាជនជាច្រើននាំគ្នាចូលទៅធ្វើការខំមិន ដោយម្នាក់ៗជូនពរឲ្យ ល្អ ហួស ឆាប់បានជាសះស្បើយឆាប់ៗ នឹងអាចចូលរួមកម្មវិធីប្រឡងនាពេលខាងមុខ ដើម្បីសម្រេចបំណងលើកដំបូងរបស់នាងលើផ្នែកប្រកួតសម្រស់នាពេលនេះ។
ជាការកត់សម្គាល់ ល្អ ហួស សម្រេចចូលរួមប្រឡងកម្មវិធី «Miss Preteen InternationalCambodia» ហើយនាងក៏នឹងត្រូវបង្ហាញវត្តមានបន្តជាមួយបេក្ខនារីមួយចំនួនទៀតនៅក្នុងវគ្គ «Preliminary» ដើម្បីសន្សំពិន្ទុខ្ពស់មួយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ។ ល្អ ហួស ក៏ទើបតែបញ្ចប់ការងារនៅក្នុងនាមជាអ្នកសិល្បៈមួយរូប ចូលរួមជាផ្នែកមួយនៃកម្មវិធី បើកសម្ភោធជាផ្លូវការព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីៗនេះផងដែរ៕
ចែករំលែកព័តមាននេះ