ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! គី​ម លី​ហ្សា ទម្លាយ​រឿង​លែងលះ​ស្វាមី​ជិត​១​ឆ្នាំ តែ​ទើប​ប្រកាស​ជា​សាធារណៈ

10 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​​ពី​គេ​ឃើញ​តារា​សម្តែង​អ្នក​នាង គី​ម លី​ហ្សា ទម្លាយ​រឿងរ៉ាវ​លែងលះ​ស្វាមី​ប្រមាណ​ជិត​

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​​ពី​គេ​ឃើញ​តារា​សម្តែង​អ្នក​នាង គី​ម លី​ហ្សា ទម្លាយ​រឿងរ៉ាវ​លែងលះ​ស្វាមី​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នក​នាង​ទើបតែ​ប្រកាស​ជា​ធារ​ណៈ​។

កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង គី​ម លី​ហ្សា បាន​ប្រកាស​ជា​សាធារណៈ​តាម​រយៈ​បណ្តាញ​សង្គម​ថា «​នាង​និង​បុគ្គល គី​វ វុ​ឌ្ឍី (​ឈ្មោះ​ស្វាមី​នាង​) មិន​ជាប់​ពាក់ព័ន្ធ​អ្វី​គ្នា​នោះ​ទេ ព្រោះ​នាង​បាន​លែងលះ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​»​។

ដោយឡែក​ពាក់ព័ន្ធ​ការ​បីបាច់​ថែរក្សា​កូន​២​នាក់ ដែល​ជា​តំណក់​ឈា​.​ម​រួម​គ្នា​នោះ ត្រូវ​បាន​អ្នក​នាង​បញ្ជាក់​ថា កាតព្វកិច្ច​ចិញ្ចឹម​កូន គឺ​នាង​ជា​អ្នករ៉ាប់រង​ទាំងអស់ ដោយ​នាង​បដិសេធ​មិន​ទទួលយក​អាហារកិច្ច​ពី​អតីត​ស្វាមី​នាង​នោះ​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​នោះ ពាក់ព័ន្ធ​នឹង​ការ​លែងលះ​នា​ពេល​នេះ ត្រូវ​បាន​អ្នក​នាង គី​ម លី​ហ្សា បាន​បញ្ចេញ​លិខិត​ព្រមព្រៀង​លែងលះ​មួយ​ច្បាប់ និង​ស្នាម​ផ្តឹ​ត​មេដៃ​ជា​ភស្តុ​តាង ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​ខ្លី​មួយ​ថា «​អស់​ឈ្មោះ​ជា​ប្តី​ប្រពន្ធ​យូរហើយ តែ​ខ្ញុំ​ទុក​ឱកាស​អោយ​ក្រែង​កែ​ចរិត តែ​ទ​ង្វើ​នៅ​ដដែល​»​។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ អ្នក​នាង គី​ម លី​ហ្សា និង​ស្វាមី​ពិតជា​លែងលះ​គ្នា​ដោយ​មិន​បក​ក្រោយ​ឬ​យ៉ាងណា? ក្នុង​ពេល​ដែល​អ្នក​នាង​បាន​សម្រេច​លុប​សារ​ដែល​នាង​បង្ហោះ​នោះ​ចោល​វិញ ក្រោយ​ពេល​បញ្ចេញ​សាធារណៈ​ត្រឹម​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​។ ចំណុច​នេះ​ហើយ បាន​ធ្វើ​អោយ​មហាជន​សម្តែង​ការ​សង្ស័យ​ថា រឿងរ៉ាវ​លែងលះ​របស់​អ្នក​នាង គី​ម លី​ហ្សា និង​ស្វាមី ហាក់​នៅ​ស្រពិចស្រពិល​នៅឡើយ អាច​ថា ជា​ការ​សម្តែង ឬ​ក៏​គ្រាន់តែ​ជា​ការ​ខឹង​គ្នា​មួយ​ឆាវ ហើយ​ក៏​ផ្សះផ្សារ​គ្នា​វិញ​។

យ៉ាងណា​ចុង​ក្រោយ អ្នក​នាង គី​ម លី​ហ្សា ក៏​បាន​ព្រលយ​សារ​ខ្លី​ថ្មី​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​គ្មាន​អ្នក​ណា​ឆ្កួត យក​រឿង​គ្រួសារ​ឯង​មក​សម្តែង​នោះ​ទេ សមត្ថភាព​រក​លុយ​ខ្ញុំ​មាន​ពេញ​ខ្លួន​»​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​អ្នក​នាង គី​ម លី​ហ្សា បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៣​នេះ ខណៈ​ពេល​ដែល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ​។

ជា​ការ​កត់សម្គាល់ អ្នក​នាង គី​ម លី​ហ្សា បាន​សម្រេច​ចូល​រោងការ​ជាមួយនឹង​លោក គី​វ វុ​ឌ្ឍី ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី កាលពី​អំឡុង​ចុងឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​ចំណងអាពាហ៍​ពិពាហ៍​របស់​ពួក​គេ រហូត​មក​ទល់​នា​ពេល​នេះ គឺ​បាន​ទទួល​ចំណងដៃ​កូន​២​នាក់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ