ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនស្ម័គ្រ​ចិត្តក្នុងសកម្មភាពជួយពន្លត់អគ្គិ​ភ័យ១រូប ជួបគ្រោះអកុសល ពេលមេឃ​កំពុងភ្លៀង​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ម្នាក់​ត្រូវ​រថយន្ត​តាក់ស៊ី​ភ្នំពេញ-សៀមរាប​មួយ​គ្រឿង​ កិ.ន​ស្លា.ប់​នៅ​កន្លែង​

រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ម្នាក់​ត្រូវ​រថយន្ត​តាក់ស៊ី​ភ្នំពេញ-សៀមរាប​មួយ​គ្រឿង​ កិ.ន​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ ខ​ណៈពេល​មេឃ​កំពុង​តែ​ភ្លៀង​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២៣​ នៅ​ចំណុច​ផ្លូវ​បេតុង​ស្វាយ​ជួរ ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ជា​រថយន្តប្រភេទ​ទេសចរណ៍​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AX-1392 ជា​រថយន្ត​តាក់ស៊ី​ភ្នំពេញ-កំពង់ធំ-សៀ​មរាប​ បើកបរ​ដោយ​ឈ្មោះ​សេង រតនា ភេទ​ប្រុស​ មាន​លំនៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ខណ្ឌ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

យុវជន​ដែល​រង​គ្រោះ​ឈ្មោះ​ផល សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៅ​វិទ្យាល័យទួល​អំពិល និង​ជា​យុវជន​ស្ម័​គ្រ​​ចិត្ត​ដែល​តែងតែមាន​វត្ត​មាននៅ​ក្នុង​សកម្ម​​ភាព​ជួយ​ពន្លត់អគ្គីភ័យ មាន​លំនៅ​ក្នុង​បុរី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ ធុន​C125 ពណ៌​ក្រហម ស្លាក​លេខ ​ភ្នំពេញ ​1HF-6654 ។

តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ រថយន្ត​ដឹក​អ្នកដំណើរ ខាងលើ​បាន​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ជា​ជើង​ទៅ​ត្បូង​ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវ​កោង​ក៍បាន​បុ.ក​ម៉ូតូ​១​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា បណ្តាលឱ្យ​​យុវ​សិស្ស​ដែលអ្នក​​បើកបរ បាន​ស្លា.ប់​​ភ្លាម​ៗនៅ​នឹង​កន្លែង​។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ម៉ូតូ​វ៉ា​ក់​នឹង​រថយន្ត​ត្រង់​ផ្លូវ​កោង​ក៍បាន​ជាន់​ហ្វ្រាំង​បង្ខំ​ បណ្តាលឱ្យ​​ដួល​ហើយ​ត្រូវ​រថយន្ត​កិ.ន​យ៉ាង​ពេញទំហឹង​តែ​ម្តង​ ។ ​បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ