រន្ធត់! ម្ចាស់អាងក្រពើដើរហាត់ប្រាណសុខៗ រអិលជើងធ្លាក់ចូលអាងក្រពើផ្អើលទាំងព្រឹក(វីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹម ខណៈបុរសម្នាក់ដែលជាម្ចាស់អាជីវកម្មអាងក្រពើ បានរអិលជើងធ្លាក់ចូលក្នុងអាងក្រពើ ហើយក៏ត្រូវហ្វូងក្រពើខ្លួនឯងនាំគ្នាត្របាក់ខាំបុរសរងគ្រោះ បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ លូន ណាំ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ និងជាគណ:កម្មាវត្តពោធិបន្ទាយជ័យ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប។


បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ បាននិយាយថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធនាំគ្នាដើរហាត់ប្រាណនៅលើអាងចិញ្ចឹមក្រពើដូចសព្វមួយដង ខណៈពេលនោះប្រពន្ធរបស់គាត់ចុះទៅមុន នៅសល់តែគាត់ (បុរសរងគ្រោះ) បានយកឬស្សីមកចាក់ទៅលើសត្វក្រពើ (ប្រហែលវាកំពុងតែពង) ស្រាប់តែបាក់ដងឬស្សីនោះ ហាក់ដូចជាធ្វើឱ្យវាខឹង (ក្រពើ) ក៏ខាំគ្រវីគ្រវាត់ឬស្សីនោះតែម្តង បណ្តាលឱ្យគាត់ (បុរសរងក្រោះ) រអិលជើងធ្លាក់ចូលក្នុងអាងពួកវា (ក្រពើ) ហើយស្មានតែជាចំណីក៏នាំគ្នាស្ទុះមកខាំបោ.កធ្វើឱ្យបាក់ដៃទាំងសងខាង, ធ្លាយពោះ និង ខ្ទេចក្បាលស្លា.ប់ភ្លាមៗមួយរំពេច។

ប្រភពដដែលបន្តថា បន្ទាប់ពីសត្វក្រពើខាំបោ.កជងរងគ្រោះ បណ្តាលឱ្យស្លា.ប់ ភ្លាមៗនោះពួកគាត់នៅជិតខាងបានស្រែកឆោឡោ ទើបប្រពន្ធកូនជនរងគ្រោះនាំគ្នាយកដំបងមកវា.យដេញសត្វក្រពើនោះចេញ ដើម្បីរំដោះយកសាកស.ពជនរងគ្រោះមកដាក់មុខផ្ទះ រួចរៀបចំធ្វើបុណ្យតាមប្រពៃណី។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះមិនអាចសុំធ្វើរបាយការណ៍ជូនថ្នាក់លើបានទេ ដោយសារប្តីរបស់គាត់គ្មានកើតអ្វីទេ នេះជាកំហុសរបស់គាត់តែប៉ុណ្ណោះ។ ហើយចំពោះមូលហេតុ គឺមកពីជនរងគ្រោះយកឬស្សីទៅចាក់វា (ក្រពើ) ខណៈកំពុងតែពង ក៏ធ្វើឱ្យវា (ក្រពើ) ខឹងក៏ខាំគ្រវីគ្រវាត់ បណ្តាលឱ្យជនរងគ្រោះរអិលជើងធ្លាក់ចូលក្នុងអាង ហើយហ្វូងក្រពើក៏នាំគ្នាខាំបោ.កស្លា.ប់ភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថា នៅផ្ទះរបស់ជនគ្រោះ គឺមានអាងប្រមាណជាង២០អាង និងមានសត្វក្រពើធំៗប្រហែលជាង១០០០ពាន់ក្រពើឯណោះ។ នេះបើតាមការឱ្យដឹងពីកូនចៅរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ស.ពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះផងដែរ។






















ចែករំលែកព័តមាននេះ