ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​រិះគន់​ចំ​ៗ ពេល​ឃើញ Hi-So Pok អតីត​មិត្ត​ប្រុស Aum បង្ហោះ​រូប Matt Peeranee

2 ឆ្នាំ មុន

មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ នាំ​គ្នា​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា​តែ​ម្ដង ក្រោយ​ប្រទះ​ឃើញ​លោក Hi So Pokphornprapha យក​ឃ្លី​ប​វី​ដេ​អូ​របស់​តារា​សម្ដែង​ស្រី​វ័យក្មេង

ប្រទេស​ថៃ ៖ នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៣ មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ នាំ​គ្នា​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា​តែ​ម្ដង ក្រោយ​ប្រទះ​ឃើញ​លោក Hi So Pokphornprapha យក​ឃ្លី​ប​វី​ដេ​អូ​របស់​តារា​សម្ដែង​ស្រី​វ័យក្មេង Matt Peeranee ទៅ​បង្ហោះ​នៅ​ក្នុង​គណនី Story Instagram របស់​ខ្លួន​។

រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់ ដល់​ថ្នាក់​ពួក​គេ​នាំ​គ្នា​លើក​ឡើងជា​មតិ​រិះគន់​បែប​នេះ​ថា «​តើ​ពួក​គេ​ត្រូវជា​អ្វី​នឹង​គ្នា​អោយ​ពិតប្រាកដ​ទៅ? បានជា​ឃើញ​ស្និទ្ធស្នាល​គ្នា​ដល់​ថ្នាក់​នេះ​» «​មិន​គួរ​ណា​ទៅ​ជា​អ​ញ្ចឹ​ង​នោះ​ទេ សូម​អត់​យល់​ទាល់តែ​សោះ​ហើយ មិនដឹង​ថា ពួក​គេ​លួច​ទាក់ទង​គ្នា ឬ​មួយ​ក៏​អ្វី​អោយ​ច្បាស់​នោះ​ទេ​»​។ អ្នកខ្លះ​ទៀត​ក៏​បញ្ចេញមតិ​យ៉ាង​ដូច្នេះ​ថា «​អ​ញ្ចឹ​ង​តើ បាន​បែក​គ្នា​ជាមួយ Aum patchrapa លឿន​ណាស់ តាម​ពិត​មើលឃើញ​តារា​ស្រី​រូប​នេះ​អ​ញ្ចឹ​ង​សោះ​»​។

យ៉ាងណា​ក្ដី យើង​មិនដឹង​ថា នៅ​ក្នុង​ទំនាក់ទំនង​របស់​តារា​ស្រី Matt Peeranee និង Hiso Pokphornprapha ពួក​គេ​ត្រូវជា​អ្វី​នឹង​គ្នា​អោយ​ពិតប្រាកដ​នោះ​ឡើយ? ព្រោះថា ចាប់​តាំង​តែ​លោក Pok ចែកផ្លូវ​គ្នា​ជាមួយ​កំពូល​តារា​សម្ដែង​ស្រី Aum patchrapa មក ជា​រឿយ​ៗ​លោក​តែងតែ​លេចលឺ​នូវ​ពាក្យ​រិះគន់​មិន​ឈប់​នោះ​ឡើយ​ពី​សំណាក់​មហាជន​។ ក្រោយ​ពេល​លោក​ចេះ​តែ​ឃើញ​នៅ​ជាមួយ​តារា​ស្រី​រូប​នេះ​មិន​ឈប់ រហូត​ឈាន​ដល់​ការ​សង្ស័យ​ទៅ​លើ​ទំនាក់ទំនង​ស្នេហា​រវាង​លោក Hi So Pok និង​តារា​ស្រី Matt peeranee ផង​ដែរ​។ ដោយសារ​តែ​ចាប់តាំងពី​ចូល​ឆ្នាំ​ថ្មី​មក គេ​នាំ​គ្នា​សង្កេត​ឃើញ​ចុង​ក្រោយ​មកនេះ គូស្នេហ៍​មួយគូ​នេះ តែងតែ​លេច​ចេញ​រូបភាព​ទៅ​ចូលរួម​ពិធីជប់លៀង​ជាមួយ​គ្នា ដោយ​មើលទៅ​ហាក់បីដូចជា​មាន​ភាព​ស្និទ្ធស្នាល​មិនធម្មតា​នោះ​ឡើយ​។

ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​តារា​ស្រី Matt ផ្ទាល់ ពេល​បានឃើញ​ព័ត៌មាន​ចុះ​ផ្សព្វផ្សាយ​ត​ៗ​គ្នា​មិន​ឈប់​រួច​មក នាង​ក៏​ចេញ​មុខ​និយាយ​យ៉ាង​ច្បាស់​ៗ និង​បញ្ជាក់​អំពី​ទំនាក់ទំនង​នាង​និង​លោក​Pok ផង​ដែរ​។ ដោយ​នាង​បាន​ប្រកាស​ថា «​ពួក​គេ​ត្រឹមតែ​ជា​បងប្អូន ដែល​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត​នៅ​ក្នុង​ក្រុម ដែល​មាន​ភាព​ជិត​ស្និ​ទ្ធិ​តែ​ប៉ុណ្ណោះ​ឯង គ្មាន​អ្វី​លើស​ពី​នឹង​នោះ​ទេ​។ សូមកុំ​នាំ​គ្នា​យល់​ច្រឡំ​អី ខ្ញុំ​ហ៊ាន​អះអាង​ពិតជា​គ្មាន​អ្វី​ទាល់តែ​សោះឡើយ​»​។

ហើយ​ថ្មី​ៗ​នេះ ក៏​បាន​ធ្វើ​អោយ​អ្នក​និយម​តាមដាន​រាល់​សកម្មភាព​របស់​ពួក​គេ​ជា​ច្រើន ផ្ទុះ​ការ​ចាប់អារម្មណ៍​សារ​ជា​ថ្មី​ម្ដងទៀត ក្រោយ​ពេល​ឃើញ Hi-So Pok ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អតីត​មិត្ត​ប្រុស​របស់​រាជ​នី​សម្រស់ Aum patchrapa នោះ លោក​បាន​ចេញ​មុខ​មក​បង្ហោះ​ឃ្លី​ប​តាម​រយៈ IG story ជា​ឃ្លី​ប​បទ​ចម្រៀង​មួយ​ដែល​មានឈ្មោះ​ថា «Hua Jai Pradao» របស់ Bonz គឺ​លោក Nadol Lumphrasert ម្ចាស់​បទ​តារា​ប្រុស​វ័យក្មេង​ដ៏​ល្បី​មួយ​រូប​។ ដែល​បក​ប្រែជា​ភាសារ​ខ្មែរ មាន​ន័យ​ថា «​ត្រី​ឆ្លាម​ចូល​ចិត្ត​ខាំ​អូន​» ដែល MV នៃ​បទ​ចម្រៀង​នេះ តារា​ស្រី Matt ក៏​បាន​ចូលរួម​សម្តែង​ជា​តួឯក​ស្រី​ក្នុង​វី​ដេ​អូ​ចម្រៀង​និង​ផង​ដែរ​។

ហើយ​បន្ទាប់​មក តារា​ស្រី Matt Peeranee ក៏​បង្ហោះ​រូប​យ៉ាង​ស្រស់​ស្អាត​នៅ​ក្នុង​គណនី Instagram របស់​នាង​ផង​ដែរ​។ ដែល​ខ្លួន​បាន​ទៅ​លេង MV នៃ​បទ​ចម្រៀង​នោះ ហើយ​សរសេរ​សារ​ថា «​សូម​ទុក MV បទ​ចម្រៀង (​បេះដូង​ត្រី​) របស់ @bonnadol ផង​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ