ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាអស្ចារ្យណាស់! កម្ពុជារកបាន ៤ គ្រាប់ ឈ្នះទីម័រ ក្នុងការប្រកួតដំបូងបើកឆាកពូល A

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ វិញ្ញាសា​បុរស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី៣២​ ឆ្នាំ២០២៣ ​នៅកម្ពុជាផ្ទះម្ចាស់ ក្នុងរាត្រីថ្ងៃទី ២៩ ខែមេសានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ (U22) ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើត។


ការដែលក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា ឈ្នះU22 ទីម័រខាងកើត ក្នុងលទ្ធផល ៤-០ មានន័យថា កម្ពុជារកបាន ៣ពិន្ទុដំបូង ទៅលើក្រុម U22 ទីម័រខាងកើត នៃប្រកួតបើកឆាកប្រចាំពូល A ធ្វើឲ្យមានពិន្ទុស្មើជាមួយក្រុមឥណ្ឌូនេស៊ី សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតពេញម៉ោង ក្រុមជម្រើសជាតិបាល់ទាត់ U22 ពិតជាលេងបានល្អខ្លាំងណាស់ ដោយក្នុងនោះ វគ្គទី១ កម្ពុជារកបាន ២គ្រាប់ដោយសុតបំប៉ោងសំណាញ់ទីរបស់គូប្រកួតដោយ កីឡាករ ជូ ស៊ិនទិ នៅនាទី៣៩ និងនាទី៤៥+២។ ចូលដល់វគ្គទី២ ដោយមានការពួតដៃគគ្នាបានយ៉ាងល្អ កីឡាករ ស រតនា ក៏ធ្វើបានសម្រេចនូវនាទី៧៣ រកគ្រាប់បាលទី ២ ហើយកីឡាករ លឹម ពិសុទ្ធ រកបាននៅនាទី៨២។

ក្រឡេកមើលមហាជនអ្នកគាំទ្រវិញ បានលោតសប្បាយពេញចិត្តដែលក្រុម U22 កម្ពុជា ពិតជាធ្វើបានល្អលើសមរភូមិវាលស្មៅមួយនេះ។

សម្រាប់ការប្រកួតវគ្គដំបូងនេះ គឺមាន ២ ក្រុម ក្នុងនោះកាលពីវេលា ម៉ោង ៤រសៀល ថ្ងៃទី២៩មេសានេះ គឺជាករប្រកួតរបស់ក្រុម U22 រ​​ស់ឥណ្ឌូនេស៊ី និង U22 របស់ ហ្វីលីពីន ដែលក្រុមនេះ លទ្ធផល គឺ ៣-០ ដោយក្រុមឥណ្ឌូនេស៊ីធ្វើបានសម្រេច ៣ គ្រាប់ សម្រាប់លទ្ធផលផ្លូវការ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតទី២ ស្ថិតក្នុងពូល A របស់ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៧:០០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដដែល នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

គួរបញ្ជាក់ផងដែរ ក្នុងនាមម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទាត់បុរស កម្ពុជាបានកំណត់វិញ្ញាសាប្រកួតអាយុក្រោម ២២ឆ្នាំ មិនមានកូតាកីឡាករលើសអាយុឡើយ ។  ការប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda បានសម្រាំងយកកីឡាករឆ្នើម មកធ្វើការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ៕