ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​មិន​ពិត​ច្រើន​ពេក​! តារា​ស្រី Matt Peeranee ទម្លាយ​រឿង​នាង​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស

2 ឆ្នាំ មុន

គ្រប់​គ្នា​ប្រាកដជា​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣ ខណៈ​អ្នកគាំទ្រ​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​តារា​សម្ដែង​ស្រី​ថៃ Matt Peeranee នាំ​គ្នា​ស្ទើរតែ​មិន​ចង់​ជឿ​ឡើយ​ចំពោះ​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​មិត្ត​ប្រុស​។ ហើយ​ថ្មី​ៗ​នេះ

ប្រទេស​ថៃ ៖ គ្រប់​គ្នា​ប្រាកដជា​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣ ខណៈ​អ្នកគាំទ្រ​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​តារា​សម្ដែង​ស្រី​ថៃ Matt Peeranee នាំ​គ្នា​ស្ទើរតែ​មិន​ចង់​ជឿ​ឡើយ​ចំពោះ​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​មិត្ត​ប្រុស​។ ហើយ​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​ដ៏​មាន​ស្នាដៃ Matt Peeranee ចេញ​មុខ​មក​បើក​កកាយ​គ្មាន​សល់​ចំពោះ​បេះដូង​របស់​ខ្លួន​ជា​លើក​ដំបូង​អំពី​រឿង​ស្នេហា​នាង​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ​ថា Songkran Techanarong បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ ដូច​ជា​លេចឮ​ព័ត៌មាន​មិន​ឈប់​អំពី​នាង ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​ផ្ទុះ​ឡើង​ពាសពេញ​បណ្ដាញ​សង្គម Internet ជា​ពិសេស​អ្វី​ដែល​ហួសចិត្ត​នោះ គឺ​ទម្លាក់​ឋានៈ​របស់​នាង​ថែម​ទៀត​ផង​។

មិន​ទុក​យូរ​តទៅ​ទៀត បន្ទាប់​ពី​ស្ងប់ស្ងាត់​មិនឃើញ​ចេញ​មុខ​មក​និយាយ​ប្រាប់​អ្នកគាំទ្រ​បានដឹង ពេល​នេះ​ផង​ដែរ តារា​ស្រី Matt Peeranee ក៏​បើក​ចិត្ត​និយាយ​ប្រាប់​ទាំង​បើកចំហ​រថា «​ស្ថានភាព​របស់​នាង​នៅ​ក្នុង​ពេល​នេះ ជាមួយនឹង​មិត្ត​ប្រុស លោក Songkran ឥឡូវនេះ ពួក​យើង​បាន​បែកបាក់​ហើយ​។ ហើយ​ចំពោះ​រឿង​បែកបាក់​គ្នា​នេះ​ដែរ គឺ​គ្មាន​ភាគី​ទី​៣ ឬ​ជន​ទី​៣​ណាមួយ​ចូល​មក​បំបែកបំបាក់​នោះ​ឡើយ​។ ហើយ​ខ្ញុំ​ក៏​ចង់​និយាយ​រឿង​ខ្លះ​ៗ​ផង​ដែរ​ថា ជា​ប្រចាំ​ខ្ញុំ​តែងតែ​តាមដាន និង​អាន​ព័ត៌​មាន​​ជា​ច្រើន​ថ្ងៃ ជា​ញឹកញាប់​ឃើញ​ថា មានរឿង​ដែល​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​មិន​ពិតជា​ច្រើន តែ​ខ្ញុំ​មិន​ចង់​និយាយ​នោះ​ទេ​។ ពេល​ខ្លះ​ក៏​រៀង​អន់ចិត្ត​ដែរ តែ​គិត​យូរ​ៗ​ទៅ យើង​មិន​អាច​ហាម​មិន​អោយ​គេ​និយាយ​អំពី​យើង​បាន​នោះ​ទេ អ​ញ្ចឹ​ង​ហើយ​មាន​តែ​បណ្ដោយ​ទៅ​»​។

មិនតែប៉ុណ្ណោះ តារា​ស្រី Matt Peeranee បាន​និយាយ​បន្ត​ទៀត​ថា «​នាង​បាន​ដើរ​ចេញ​តាំងពី​ខែធ្នូ ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​គ្រាន់តែ​មិន​ចង់​បង្ហាញ​។ គ្រាន់តែ​នាង​និង​មិត្ត​ប្រុស​របស់​នាង​បែក​គ្នា​ពិតមែន ប៉ុន្តែ​ការ​បែក​គ្នា​មិនមែន​បង្ហាញ​ចេញ​មក​ក្រៅ​អោយ​គេ​ដឹង​នោះ​ទេ​។ តែ​ក៏​នៅ​មានរឿង​ជា​ច្រើន​ទៀត ដែល​យើង​នៅ​តែ​ធ្វើ​ជាមួយ​គ្នា​»​។

ដូច​ជា​អាជីវកម្ម​ហាង​កា​រ៉េ​ម នៅ​ក្នុង​ការ​បង្ហាញ​ដែល​តារា​ស្រី Matt Peeranee និយាយ​លាតត្រដាង​ថា «​បើ​ទោះបីជា​គេ​និយាយ​ថា Matt ខ្លាច​ក្នុង​ការ​និយាយ​ក៏​ដោយ នាង​មិន​បាន​ឈប់​និយាយ​ទេ​។ ព្រោះ​គ្រួសារ​របស់ Songkran នៅ​តែ​ស្រលាញ់​យើង​ខ្លាំង​ណាស់ ហេតុផល​មិន​បោះបង់ ព្រោះ​ខ្លាច​គេ​វា​.​យ​ប្រ​.​ហារ​តាម​បណ្ដាញ​សង្គម​ឥត​ឈប់​ឈរ​តែ​ម្ដង​»​។

ជា​ចុង​ក្រោយ ស្រី​ស្រស់ Matt peeranee បាន​លាតត្រដាង​បន្ត​អោយ​ដឹង​ថា «​បើ​ទោះបីជា​យើង​ទាំង​ពីរ​នាក់​បាន​ព្យាយាម​កែតម្រូវ​ក៏​ដោយ ក៏​គ្រប់យ៉ាង​នៅ​តែ​ដដែល​»​។ កាលពី​ដំបូង​តារា​ស្រី Matt នាង​និយាយ​ប្រាប់​អ្នកកាសែត​បន្ត​អោយ​ដឹង​ទៀត​ថា «​កាលពី​ពេល​បែក​គ្នា​ភ្លាម​ៗ នាង​មិន​អាច​និយាយ​បាន​ទេ​។ ជា​ពិសេស Matt មិន​បាន​និយាយ និង​ជម្រះ​មន្ទិល​ជាមួយ​មិត្ត​ប្រុស​ភ្លាម​ៗ​ទាន់​ពេលវេលា​ឡើយ​។ ប៉ុន្តែ​រាល់ពេល​ដែល​ការ​សន្ទនា​នឹង​មិន​បញ្ចប់​ទេ​។ ដែល​មាន​លោក Pa Paiwong Techanarong ជា​ឪពុក​របស់ Songkran ព្យាយាម​ជួយ​ជម្រះ​រឿង និង​មិន​ចង់ឱ្យ​មាន​អ្វី​អាក្រក់​កើតឡើង​ចំពោះ Matt ចាប់តាំងពី​ការ​សម្រេចចិត្ត រហូត​មក​ដល់​ពេល​នេះ មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​។ យើង​បាន​ធ្វើ​អ្វី​ដែល​យើង​ពេញចិត្ត​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ សូម​មេត្តា​មុន​នឹង​និយាយ​អ្វី​គិត​អោយ​បាន​ច្បាស់លាស់​សិន ចាំ​នាំ​គ្នា​និយាយ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ