ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​មិន​ចង់​ជឿ​! ពេល​ដឹង​អាយុ​ពិត​របស់​តារា​ស្រី រាជ​នី​សម្រស់​មិន​ខ្ចី​ចាស់​ប៉ុន្មាន​ដួង​នេះ

2 ឆ្នាំ មុន

ជឿជាក់​ថា គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ នៅ​ក្នុង​ឧស្សាហកម្ម​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ប្រទេស​ថៃ​នា​បច្ចុប្បន្ន គឺជា​ប្រទេស​មួយ​ដែល​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង ទាំង​ក្មេង​ទាំង​ចាស់ មាន​ស្នាដៃ និង​ទេព​កោសល្យ​ដ៏​ប៉ិនប្រសព្វ​បំផុត​។ ជា​ពិសេស

ប្រទេស​ថៃ ៖ ជឿជាក់​ថា គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ នៅ​ក្នុង​ឧស្សាហកម្ម​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ប្រទេស​ថៃ​នា​បច្ចុប្បន្ន គឺជា​ប្រទេស​មួយ​ដែល​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​ដួង ទាំង​ក្មេង​ទាំង​ចាស់ មាន​ស្នាដៃ និង​ទេព​កោសល្យ​ដ៏​ប៉ិនប្រសព្វ​បំផុត​។ ជា​ពិសេស ទិច​និក​នៅ​ក្នុង​ការ​សម្ដែង​តែ​ម្ដង អាច​​និយាយ​បាន​ថា ឆ្លាត​នៅ​ក្នុង​ការ​ដាក់​មនោសញ្ចេតនា​បាន​ល្អ ចេះ​បត់បែន​គ្រប់​ទម្រង់​ទាំងអស់ ទាំង​ការ​និយាយ​ស្ដី លេង​ទឹកមុខ កាយវិការ​ស់រ​វើក ហើយ​ក៏​ជា​ប្រទេស​មួយ​ដែល​ជឿនលឿន​ផង​ដែរ​។

តែ​អ្វី​ដែល​កាន់តែ​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​នាំ​គ្នា​បើកភ្នែក​ធំ​ៗ​ស្រឡាំងកាំង ហាក់​មានការ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ ពេល​បានដឹង​អាយុ​ពិត​របស់​កំពូល​រាជ​នី​សម្រស់​ប៉ុន្មាន​ដួង​នេះ ប្រាកដជា​ម្នាក់​ៗ​និយាយ​មិន​ចេញ​ស្ទើរតែ​គ្រប់​ៗ​គ្នា​តែ​ម្តង​។ ថ្វី​ត្បិត​តែ​តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ក្មេង​ជាង​វ័យ​ប៉ុន្មាន​រូប​នេះ មាន​អាយុ​រាង​ជ្រែ​បន្តិច​ក្ដី តែ​កុំ​មើលរូប​រាង មុខមាត់ និង​សម្រស់​អោយ​សោះ ១៨​ឆ្នាំ​មិន​ដូរ​នោះ​ទេ រហូត​ធ្វើ​អោយ​ក្រមុំ​ៗ​មួយ​ចំនួន​សុំ​ចាញ់ហើយ​។ ខាងក្រោម​នេះ គឺជា​ឈ្មោះ​តារា​ស្រី​ដ៏​ល្បីឈ្មោះ​ប៉ុន្មាន​ដួង ដែល​មានមុខមាត់​ស្រស់​ស្អាត​មិន​ចេះ​ចាស់ និង​អាយុ​ពិត​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ដូច​ជា ៖

១- តារា​ស្រី​ដ៏​មាន​ភាព​លេចធ្លោ គឺ​អ្នក​នាង Khemanit Jamikorn ដែល​មាន​រហស្សនាម​គេ​តែងតែ​ហៅ​ថា «Pancake» នាង​គឺជា​តារា​សម្ដែង តារាចម្រៀង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ កើត​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ​។ Pancake បាន​ចាប់ផ្តើម​សម្ដែង​ក្នុង​វិស័យ Thai lakorn ក្នុង​ឆ្នាំ​២០០៥ នៅ​ពេល​ដែល​នាង​មាន​អាយុ​១៧​ឆ្នាំ បន្ទាប់​ពី​បាន​ឈ្នះ «Thai Supermodel» ហើយ​ក្រោយមក​បាន​ឈ្នះ «Model of the World 2004» នៅ​ក្នុង​ប្រទេស​ចិន​។

ក្នុង​រយៈពេល​ដប់​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៥ អាជីព​សម្ដែង​របស់ Jamikorn បាន​កើត​នៅ​ក្រោម​ប៉ុស្តិ៍​លេខ​៧ ។ Pancake បាន​លេចមុខ​ក្នុង​រឿង​ភាគ​ថៃ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា ការ​ផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ផង​ដែរ​។ ហើយ​បច្ចុប្បន្ន តារា​ស្រី​រូប​នេះ នាង​មាន​អាយុ​៣៤​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​២០២៣​នេះ​។

២- Anne Thongprasom គឺជា​តារា​សម្តែង​ភាពយន្ត និង​ទូរទស្សន៍ ពិធី​ការិនី និង​ជា​ផលិតករ កើត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​មាន​ម្តាយ​ជា​ជនជាតិ​ថៃ និង​ឪពុក​ជនជាតិ​ស៊ុ​យ​អែ​ត​។ Thongprasom គឺជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​ថៃ​ជា​ច្រើន ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០ ហើយ​បាន​ដើរ​ជា​តួឯក​ក្នុង​រឿង​មនោសញ្ចេតនា​ស្នេហា​ឆ្នាំ​២០០៤ The Letter: Jod Mai Rak ដែល​រក​ចំណូល​បាន​ជាង​៥០​លាន​បាត និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន រួម​ទាំង​តួឯក​ស្រី​ល្អ​បំផុត​នៅ​ភាពយន្ត​ជាតិ​ថៃ​ផង​ដែរ​។

បច្ចុប្បន្ន Anne ធ្វើការ​ជា​ផលិតករ​ឱ្យ​ប៉ុស្តិ៍​លេខ​៣ ហើយ​បាន​ផលិត​រឿង​ភាគ​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ​។ នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ តារា​ស្រី​ឆ្នើម​ដែល​មាន​សមត្ថភាព​រូប​នេះ នាង​មាន​អាយុ​៤៦​ឆ្នាំ​ហើយ​។

៣- កំពូល​តារា​សម្ដែង​ស្រី​ថៃ ដ៏​ល្បីល្បាញ​មិន​ចេះ​សាបសូន្យ គឺ Aum Pachrapa Chaichua នាង​គឺជា​តារា​សម្តែង តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ពិធី​ការិនី​ដែល​មាន​ស្នាដៃ​មិនធម្មតា​នោះ​ឡើយ​។ នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​នាង​បាន​ឈ្នះ​ការ​ប្រឡង​ទេព​កោសល្យ​ផ្នែក​សម្រស់​ដែល​មានឈ្មោះ​ថា «HACKS»​។

Aum បាន​ឈ្នះ​ពានរង្វាន់ TOP Award ឆ្នាំ​២០០៣ សម្រាប់​តារា​សម្តែង​ឆ្នើម​។ នាង​បាន​ឈ្នះ​ពានរង្វាន់ TOP លើក​ទី​ពីរ របស់​នាង ក្នុង​ឆ្នាំ​២០០៥​។ បច្ចុប្បន្ន កំពូល​តារា​ស្រី​ស្រស់​រូប​នេះ នាង​មាន​អាយុ​៤៤​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​២០២៣​នេះ​។

៤- តារា​ស្រី Woranuch Bhirombhakdi (​ឈ្មោះ​ហៅ​ក្រៅ Nune) គឺជា​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយ និង​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ថៃ​។ នាង​ចាប់ផ្ដើម​សម្ដែង​ក្នុង​ឆ្នាំ​១៩៩៧ ហើយ​សព្វ​ថ្ងៃនេះ បាន​សម្ដែង​ក្នុង​រឿង​ភាគ​ជិត ៤០ រឿង​មក​ហើយ​។ នាង​ត្រូវ​បាន​គេ​សរសើរ​ថា ជាតា​រា​ស្រី​ដែល​ស្អាត​ជាងគេ​នៅ​ប្រទេស​ថៃ​។

នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១០ នាង​បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​យូរអង្វែង​របស់​នាង ដែល​ជា​កូនប្រុស​របស់​ក្រុមហ៊ុនស្រា​បៀរ Singha ហើយ​ក៏​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។ ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី និង​ការ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​របស់​នាង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១០ ប៉ុន្តែ​ពិធី​ទទួលភ្ញៀវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១០​។ Noon បាន​ទទួល​ពានរង្វាន់​ជា​ច្រើន​សម្រាប់​តួនាទី​របស់​នាង​នៅ​ក្នុង lakorn ផ្សេង​ៗ​គ្នា​។ បន្ទាប់​ពី​កុងត្រា​របស់​នាង​ជាមួយ​ប៉ុស្ដិ៍​លេខ​៧ ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​២០១២ នាង​ក៏​ក្លាយជា​តារា​សម្តែង​ឯករាជ្យ​ផង​ដែរ​។ បច្ចុប្បន្ន តារា​ស្រី​រូប​នេះ នាង​មាន​អាយុ​៤២​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​២០២៣​នេះ​៕ ដោយ ៖ សុភា ដា​នេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ