ក្រុមហ៊ុនឈ្មួញជើងសារលំដាប់ពិភពលោកមួយចាប់ផ្តើមវិនិយោគនៅទីផ្សារមូលបត្រកម្ពុជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Blackwell Global Investment Cambodia ដែលជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Blackwell Global Investment Cambodia ដែលជា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Blackwell Global Investment Cambodia ដែលជាក្រុមហ៊ុនកាន់អាជ្ញាប័ណ្ណច្រើនដំបូងគេបង្អស់ បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជាក្រោយទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា។
ក្រុមហ៊ុនប្លែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ឃែមបូឌា) បានធ្វើពិធីនៃការធ្វើដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ នេះ ដើម្បីផ្តល់ជូនអតិថិជននូវការជួញដូរដែលស្របច្បាប់មួយនៃរូបិយប័ណ្ណបរទេស ការជួញដូរ CFDs និងសេវាកម្មផ្សេងៗទៀតដែលមានចុះក្នុងអាជ្ញាប័ណ្ណរបស់គណៈកម្មការមូលបត្រកម្ពុជា។ ការចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជា គឺជាការបញ្ចូលជាសមាជិកក្រុមហ៊ុនប្លែកវែលគ្រុបចុងក្រោយគេ តែគឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមសុខ ដារ៉ា អគ្គនាយករងនៃ គ.ម.ក. បានមានប្រសាសន៍ថា «ការទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Blackwell Global Cambodia បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការសេវាកម្មជួញដូរឧបករណ៍និស្សន្ទនៅក្នុងទីផ្សារកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌអាជ្ញាប័ណ្ណ និងលក្ខខ័ណ្ឌផ្សេងៗទៀតដែលចេញដោយ គ.ម.ក. ដែលជានិយ័តករក្នុងវិស័យមូលបត្រ»។
ក្រុមហ៊ុន Blackwell Global Group ត្រូវបានបង្កើតឡើងនៅឆ្នាំ2010 ដើម្បីផ្តល់ជូននូវមធ្យោបាយវិនិយោគសម្រាប់អតិថិជនជាឯកជន និងជាស្ថាប័ន រួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងផលិតផលដែលទទួលបានពីអ្នកជំនាញខាងឧបករណ៍ហិរញ្ញវត្ថុដែលមានដូចជា៖
សេវាកម្មជួញដូររូបិយបណ្ណ ការជួញដូរកិច្ចសន្យា ការជួញដូរលើវត្ថុធាតុដើមមានតម្លៃ ភាគហ៊ុនសកល ជួញដូរលើ options និង futures។ ក្រុមហ៊ុន Blackwell Global មានការិយាល័យធំៗដែលទទួលបានអាជ្ញាបណ្ណនៅតាមទីផ្សារដូចជា Cyprus, Hong Kong, New Zealand និងចក្រភពអង់គ្លេស។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុនក៏បានធ្វើការចុះអនុសារណៈរយៈពេលវែងជាមួយនឹងខ្លឹបកីឡាបាលទាត់ Everton ដើម្បីក្លាយជាដៃគូដែលជាក្រុមហ៊ុន Forex និង Brokerage ជាផ្លូវការដំបូងគេបង្អស់របស់ Everton។
លោក Avis Wang នាយកចាត់ចែងនៃក្រុមហ៊ុន Blackwell Global Cambodia បានថ្លែងថា៖ «ការចាប់ផ្តើមរបស់យើងនៅកម្ពុជាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរបស់យើងក្នុងការមានវត្តមានកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី។ បទពិសោធន៍របស់យើងដែលធ្លាប់ទទួលបានអតិថិជននៅទូទាំងពិភពលោកបានផ្តល់ឱ្យយើងនូវបទពិសោធល្អៗដែលតម្រូវឱ្យយើងផ្តល់ជូនអតិថិជនវិញនូវតម្លៃបន្ថែមលើសេវាកម្ម»។
ក្រុមហ៊ុនប្លែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ឃែមបូឌា) មានទីតាំងនៅអគារលេខ៤៨ មហាវិថីម៉ៅសេទុង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់វែបសាយ www.blackwellglobal-kh.com៕
ចែករំលែកព័តមាននេះ