ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញបណ្ដា​កុមារ​​ក្នុងផ្ទះ​មួយ​សុទ្ធតែ​លាមក​ខ្មោ.ចសត្វ​ និង​ស.ព​ស្ត្រី​ម្នាក់

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​ទើប​រក​ឃើញសាកស.ព​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ជណ្ដើរ​ផ្ទះ​មួយ​ក្នុងរដ្ឋ​ការ៉ូ​លី​ន​

សហរដ្ឋអាមេរិក ៖ ប៉ូលិស​ទើប​រក​ឃើញសាកស.ព​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ជណ្ដើរ​ផ្ទះ​មួយ​ក្នុងរដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​របស់​សហរដ្ឋអាមេរិក ។

បណ្ដា​កុមារ​ក៏​រស់នៅ​ក្នុងផ្ទះ​នេះ​ដែរ ជាមួយលាមក​សត្វ និង​មនុស្ស​ ព្រមទាំង​ខ្មោ.ចសត្វ​​ចំនួន​១៦
ក្បាល ។ ផ្ទះ​នោះ​ស្ថិត​នៅ​ជិត​ក្រុង MYRTLE BEACH តំបន់​HORRY​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង ។

ក្នុងផ្ទះ​នេះ​ប៉ូលិស​បាន​រក​ឃើញ​សាកស.ព​​ស្ត្រី​ចំណាស់​ម្នាក់ ព័ទ្ធ​ជុំ​ជិត​ដោយ​លាមក​នៅ​កាំជណ្ដើរ
និង​ខ្មោ.ចសត្វ​​ចំនួន​១៦​ក្បាល ព្រមទាំង​បណ្ដា​កុមារ​ដែល​រស់នៅ​យ៉ាង​គគ្រិច​ជាមួយ​លាមក​និង​កាក
សំណល់ ។

តាម​សារព័ត៌មាន​អា​មេ​រិ​ក ABC 15NEWS ថា ម្ចាស់ផ្ទះ​នោះ​លោកស្រី​គ្រី​ស្តា​ល់​ពី​ន​កូវស្គី អាយុ​៣៧​ឆ្នាំ​កំពុង​ជាប់​ឃុំឃាំង ។ ប៉ូ​លិ​សរាយការណ៍​ថា ពេល​យើង​ទទួល​សេចក្ដីរាយការណ៍​ពីរឿង​នោះ យើង​មិន​គិតដល់​ថា​ក្នុងផ្ទះ​នោះ​មានរឿង​នឹក​ស្មាន​មិន​ដល់​បែប​នោះ​ឡើយ ។ ប៉ុន្តែ​ពេលយើង​ចូល​ទៅ​ដល់​ឃើញ​សភាព​ដ៏​អាក្រក់​ក្នុងផ្ទះដែល​ស្ថិត​នៅ​ក្បែរផ្លូវ​ថ្នល់​លេខ​៨១៤ ។ អ្វី​ដែល​សង្វេគ​បំផុត​នោះ​គឹ​សាកស.ព​​ស្ត្រី​ចំណាស់​ម្នាក់​ដែល​​អាក្រា.តកាយហ៊ុម​​​ព័ទ្ធ​ដោយ​លាមក ។

ប៉ូលិស​យក​ក្រណាត់​មួយ​មក​គ្រប​មុន​ដើរ​ចូល​បន្ត​ក្នុងផ្ទះ​នេះ​។ អ្វី​ៗ​ដែល​មើលឃើញ​ប្រៀប​ដូច​ជា​សុបិន​អាក្រក់​មួយ ។ ខាងក្នុង​ផ្ទះ​ប៉ូលិស​ប្រទះ​ឃើញ​បណ្ដា​ច្រក​ដើរ ដែល​ពោរពេញ​ដោយ​លាមក​មនុស្ស​និង​សត្វ​ស្ទើរ​មើល​មិនឃើញ​ដី ។ នៅ​ចង្ក្រាន​បាយ​ពោរពេញ​ដោយ​បណ្ដា​សត្វ​ស្អិត ហើយ​មាន​ទូទឹកកក​មួយ​ពិបាក​ចូល​ទៅ​ដល់​ព្រោះ​ស្ទះ និង​បណ្ដា​ទ្រុង​សត្វ និង​កាក​សំ​ណា​ល់​គរ ។ នៅ​បន្ទប់ទឹក​វិញ​ប៉ូលិស​មិន​ទាំង​អាច​ចូល​ទៅ​បាន ព្រោះ​ពោរពេញ​ដោយ​ថង់​សម្រាម​និង​កាក​សំណល់ ។ រឹត​តែអាក្រក់​ជាង​នេះ​ទៀត​សាកស.ព​សត្វ​ដល់​១៦​ក្បាល​ឃើញ​នៅ​តាម​បន្ទប់​ផ្ទះ​នេះ ។

គេ​មិនដឹង​ច្បាស់​ថា​តើ​ពេល​អន្តរាគមន៍​របស់​ប៉ូលិស​ ស្ត្រី​ជាម្ចាស់ផ្ទះ​នោះ​មាន​វត្តមាន​ដែរ​ ឬ​យ៉ាងណា​ឡើយ តែ​រូបគេ​ត្រូវ​ចាប់ខ្លួន​នាំ​ទៅ​ឃុំឃាំង ។

​ស្ត្រី​រូប​នេះ​រស់នៅ​ក្នុងផ្ទះ​នេះ​ជាមួយ​បណ្ដា​កុមារ​ដែល​គេ​មិន​ប្រាប់​ពី​ចំនួន​ប៉ុន្មាន​នាក់​ឡើយ ។ ការ
ស៊ើប​អង្កេត​មួយ​បាន​បើក​ធ្វើ​លើ​ករណី​​ស្ត្រី​ចំណាស់​ដែល​ស្លា.ប់​ ហើយ​​ស្ត្រី​រូប​នោះ​ក៏​ជាប់ចោទ​ពី​បទ​ធ្វើបា.ប​អនីតិជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ