ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​ចិន​អះអាង​ថា​ សង្គ្រាម​នុយក្លេអ៊ែរ​មិន​អាច​កើត​មាន​ដាច់ខាត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​និង​លោក​ស៊ី​ ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២១​ មីនា បាន​អបអរ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​និង​លោក​ស៊ី​ ជី​ន​ពីង កាលពី​ថ្ងៃ​ទី​២១​ មីនា បាន​អបអរសាទរ​ការ​ឈាន​ចូល​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​ពិសេស ប្រឈម​មុខ​នឹង​ពួក លោក​ខាងលិច តែ​ប្រធា​នាធិបតី​រុ​ស្ស៊ី​ដែល​គាំទ្រ​ដោយ​ប្រយ័ត្នប្រយែង ផែនការ​របស់​ចិន​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ បាន​ចោទប្រកាន់​ក្រុង​គៀវ​ថា​បដិសេធ​ផែនការ​នោះ​។

លោកពូ​ទី​ន​លើក​ឡើង​ថា ការ​ផ្ដួចផ្ដើម​គំនិត​របស់​ចិន​នេះ ដែល​ស្នើ​ឲ្យ​មានការ​ចរចា​សន្តិភាព មាន​បណ្ដា​សមាសភាព​ដែល​អាច​ប្រើ​ជា​មូលដ្ឋាន សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​សង្កត់ធ្ងន់​លើ​សង្គ្រាមត្រជាក់ មេដឹកនាំ​ទាំង​២​ក៏​វាយប្រហារ​ខ្លាំងក្លា​ដែរ ដល់​លោក​ខាងលិច​ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បំផ្លាញ​សន្តិសុខ​អន្តរជាតិ ដើម្បី​ថែរក្សា​ការ​នាំមុខ​របស់​ខ្លួន​ខាង​យោធា និង​សម្ដែង​ការ​ព្រួយបារម្ភ​ប្រឈម​មុខ​នឹង​វត្តមាន​កាន់តែ​ច្រើន​ឡើង​របស់​អូតង់​នៅ​អា​ស៊ី​។

ទោះបី​យ៉ាងណា ​មេដឹកនាំ​ទាំង​២​សម្ដែង​ការ​ប្រឆាំង​រាល់​សង្គ្រាម​នុយក្លេអ៊ែរ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​លោក​ខាងលិច ដោយ​គូសបញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​បែប​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​តែ​អ្នក​ខាតបង់​ប៉ុណ្ណោះ​។ ភាគី​ទាំង​២​ថ្លែង​ជា​ថ្មី​ថា មិន​អាច​មាន​អ្នក​ឈ្នះ​ឡើយ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​មួយ និង​ថា​សង្គ្រាម​នោះ​ដាច់ខាត​មិន​ត្រូវ​ឲ្យ​មាន​ទេ​។

ទោះបី​យ៉ាងណា​ ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ព្រមាន​តបត​វិញ ប្រសិនបើ​អង់គ្លេស​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន បណ្ដា​គ្រាប់​ផ្លោង​មាន​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ដូច​ការ​លើក​ឡើង​ដោយ​អ្នក​ទទួលខុសត្រូវ​អង់គ្លេស​១​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ