ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោក​អធិការរង​ក្រុង​ព្រះ​វិហារ​ម្នាក់ បា​.​ញ់​ខ្លួនឯង​ជា​ច្រើន​គ្រា​.​ប់​ក្នុង​បន្ទប់ទឹក ដោយ​មិនដឹង​មូលហេតុ

1 ឆ្នាំ មុន
  • ព្រះវិហារ

អធិការរង​ក្រុង​ព្រះ​វិហារ​ម្នាក់​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ជា​ច្រើន​គ្រា​.​ប់ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​.​ម​គួរ​អោយ​រន្ធត់ ដោយ​មិនដឹង​មូលហេតុ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អធិការរង​ក្រុង​ព្រះ​វិហារ​ម្នាក់​បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​ជា​ច្រើន​គ្រា​.​ប់ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​.​ម​គួរ​អោយ​រន្ធត់ ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ម៉ិ​ញ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣​នេះ​។

បើ​តាម​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​អធិការរង​ក្រុង​ព្រះ​វិហារ ដែល​មានឈ្មោះ ក្រូច ប៊ុ​ន​តូ អាយុ​ជាង​៤០​ឆ្នាំ មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី និង​មាន​ទីលំនៅ​រស់នៅ​ភូមិ​ថ្មី ស្ថិត​ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​។ ហើយ​ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​មានកូន​ស្រី​ម្នាក់​អាយុ​ទើប​៣​ខួប​តែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បាន​បន្ត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣​នេះ ខណៈ​ជន​រង​គ្រោះ​បាន​យក​កាំ​ភ្លើ​.​ង​អាកា ចូល​ទៅ​បន្ទប់ទឹក​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ រួច​ក៏​ធ្វើ​សកម្មភាព​បា​.​ញ់​ជា​ច្រើន​គ្រា​.​ប់ម​កលើ​ខ្លួនឯង​តែ​ម្តង បណ្តាល​អោយ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គឹ​ម សំលេង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​ប្រើប្រាស់​កាំ​ភ្លើ​.​ង AK បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ដោយឡែក​ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​លោក​អធិការរង​ក្រុង​ព្រះ​វិហារ​រូប​នោះ គិត​ខ្លី​បែប​នេះ ក៏​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន និង​រក​ឃើញ​មូលហេតុ​ពិត​នៅឡើយ​ទេ​។

ដោយឡែក អ្នក​ជិតខាង​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់​ជន​រង​គ្រោះ ក៏​បាន​បង្ហើប​ពី​សាវតា​របស់​ជន​រង​គ្រោះ​កាលពី​នៅ​រស់​ថា ជន​រង​គ្រោះជា​មនុស្ស​ស្លូតបូត ហ្មត់ចត់​នឹង​ការងារ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ