ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! កូនប្រុស​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ឡើង​​រាំ​បត់​ដៃ​បត់​ខ្លួន​យ៉ាង​ស្រទន់​ផ្អើល​អ្នកគាំទ្រ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ព្រោងព្រាត ដោយ​គ្រប់​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មួយ​ទៅ​មួយ​ពាសពេញ​បណ្ដាញ​សង្គម ក្រោយ​ពេល​ឃើញ​តារាចម្រៀង​ស្រី​ដែល​មានឈ្មោះ​ល្បីល្បាញ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​រៀបចំ​តុបតែង​ខ្លួន​នៅ​ក្នុង

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ព្រោងព្រាត ដោយ​គ្រប់​គ្នា​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មួយ​ទៅ​មួយ​ពាសពេញ​បណ្ដាញ​សង្គម ក្រោយ​ពេល​ឃើញ​តារាចម្រៀង​ស្រី​ដែល​មានឈ្មោះ​ល្បីល្បាញ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​រៀបចំ​តុបតែង​ខ្លួន​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ជា​អប្សរា មើលទៅ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដើម្បី​អបអរ​ដល់​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៥ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។

តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់​នោះ បើ​យើង​នាំ​គ្នា​ងាក​ក្រ​ឡែក​មក​មើល​អំពី​ឈុត​ឆាក​សកម្មភាព​ក្រៅ​ឆាក​ឯណេះ​វិញ តារា​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​នាំ​កូនប្រុស​ទៅ​ជាមួយ​ដែរ​។ មានអី​ស្រាប់តែ អូន​ឆ​លី រាំ​បត់​ដៃ​បត់​ខ្លួន​យ៉ាង​ស្រទន់ ក្រោយ​ឃើញ​ឈុត​អ្នក​ម៉ាក់​បាន​ពាក់ ពិតជា​មាន​ដុ​ង​សិល្បៈ និង​ដឹង​ពី​របៀប​នៃ​របាំ​ខ្មែរ​តាំងពី​តូច​តែ​ម្ដង​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​គណនី Tik Tok មួយ បាន​ធ្វើការ​បង្ហោះ​ជា​វី​ដេ​អូ រហូត​ដល់​ថ្នាក់​ទប់ចិត្ត​មិន​ជាប់ ក៏​មាន​ពុក​ម៉ែ​បងប្អូន​មិន​តិច​នាក់​នោះ​ទេ បាន​ចូល​ទៅ​ខ​មិន​ថា «​អ្នក​ក្រោយ​ចូល​សម្តែង​មុន​ហើយ​» «​ឆ្លាត​ណាស់ មាន​ដុ​ង​សិល្បៈ​ដូច​ម៉ាក់​ៗ» «​មាន​ដុ​ង​ដូច​ម្ដាយ​គួរ​ឱ្យ​ស្រលាញ់​ណាស់​» «​តួឯក​នៅ​ខាងក្រោយ ម៉ាក់​ៗ​តួរង​ទេ​» «​ធំ​ឡើង​ដឹង​តែ​សង្ហា ហើយ​ចូល​សិល្បៈ​ដូច​ម៉ាក់​ៗ​ហើយ បើ​ឆ្លាត​ហើយ​ចេះ​យ៉ាង​នេះនោះ​»​។

អ្នកខ្លះ​ទៀត​ក៏​បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​សម្រស់​របស់​តារាចម្រៀង​ស្រី​ជួរ​មុខ​រូប​នេះ​ថា «Queen អើយ Queen ស្អាត​ណាស់ ស្អាត​ខ្លាំង​» «​ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​ស្គាល់​អាយ​ដល​មក រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​តែ​ក្មេងខ្ចី​ដដែល មិនឃើញ​ប្រែប្រួល​ទៅ​ណា​សោះ យូរ​ៗ​ទៅ​ដូច​ចាស់​តែ​ហ្វេ​ន​យ៉ាង​មិច​មិនដឹង​នោះ​ទេ​»​។

សូម​ជំរាប​ផង​ដែរ​ថា កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ​ហើយ​ជាមួយនឹង​ស្វាមី​របស់​អ្នក​នាង​ដែល​មាន​រូបរាង​ស្រស់​សង្ហា នោះ​គឺ​លោក អ៊ឹ​ង សុខ​លី ដោយ​អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​តាំងពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ អ្នក​នាង​និង​ស្វាមី​ក៏​ទទួល​បានកូន​ប្រុស​ម្នាក់ ជា​ចំណងដៃ​នៃ​គ្រួសារ​ផង​ដែរ​។ ដែល​មានឈ្មោះ​ថា «​អ៊ឹ​ង បញ្ញា​បុត្រ ហៅ​ក្រៅ ឆ​លី​»​។

ហើយ​បើ​ក្រឡេក​មក​មើល​ពេល​នេះ គឺ​គេ​មាន​អាយុ​៣ ឆ្នាំទៅ​ហើយ បើ​និយាយ​ពីមុខ​មាត់​វិញ ពិតជា​ធំធាត់​លឿន​ខ្លាំង​ណាស់ រីឯ​មុខមាត់​ក៏​ស្រស់​សង្ហា​មិនធម្មតា​នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ នឹង​ថែម​ទាំង​វៃឆ្លាត​ខ្លាំង​ណាស់ រហូត​ទទួល​បាន​នៅ​ការ​គោរព​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​ជា​ច្រើន​រាប់​មិន​អស់​៕ ដោយ ៖ សុភា ដា​នេ​ត

@naraknora53

ឆាលី គួរអោយស្រលាញ់ខ្លាំងណាស់🤭🤪😂.

♬ original sound – naraknora53 – naraknora53

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ