ថ្ងៃទី១ ខែមីនា ស្ពានអាកាសឫស្សីកែវ នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន
- ភ្នំពេញ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ស្ពានអាកាសឫស្សីកែវ ដែលស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានអាកាសឫស្សីកែវ មានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឹង ១៥,៨ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ នាយកដ្ឋមន្រ្តី ហ៊ុន សែន៕


ចែករំលែកព័តមាននេះ