ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង Net បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​តាម Online

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ សីហា នេះ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ឃាត់​ទីតាំង Net ពីរ​កន្លែង​ដែល​បង្កប់​នូវ​ល្បែង​តាម Online ។ …

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ សីហា នេះ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ឃាត់​ទីតាំង Net ពីរ​កន្លែង​ដែល​បង្កប់​នូវ​ល្បែង​តាម Online ។ 

ទីតាំង​ទាំង​ពីរ​ខាងលើ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ត្រូវ​បាន​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ចុះ​ធ្វើការ​ត្រួតពិនិត្យ ណែនាំ​ឱ្យ​រើ​ចេញ និង​បញ្ឈប់​អាជីវកម្ម​ជា​បន្ទាន់​ក្រោយ​រក​ឃើញ​មាន​បង្កប់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​តាម Online ។ ទីតាំង​ទី​១​គឺ​មានឈ្មោះ PP Net 1291 តាម​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ដែល​អ្នកគ្រប់គ្រង​ទីនោះ​ឈ្មោះ ឃេ​ន រតនា ភេទ​ប្រុស រីឯ​ទីតាំង​ទី​២​ឈ្មោះ Net 288 ស្ថិត​នៅផ្ទះ​លេខ​១០១២ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព ខណ្ឌ​ឬ​ស្សី​កែវ ដែល​អ្នក​គ្រប់​គ្រង់​ទីនោះ​ឈ្មោះ ភូមិ វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ទីតាំង​ខាងលើ​ត្រូវ​បាន​រក​ឃើញ​មានច្បាប់​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម Internet ប៉ុន្តែ​បែរជា​បង្កប់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​តាម Online ។

អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​បញ្ឈប់​អាជីវកម្ម​ចាប់ពី​ពេល​ដែល​ចុះ​ត្រូ​ត​ពិនិត្យ​ខាងលើ បើ​នៅ​តែ​បន្ត​បើក​អាជីវកម្ម​ដោយ​បង្កប់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ទៀត នោះ​អាជ្ញាធរ​នឹង​ចាត់ការ​តាម​នីតិវិធី ៕