បេក្ខភាពបវរកញ្ញា Miss grand Cambodia 2020 លីវ ជីលី បានទម្លាយរឿងរ៉ាវអតីតកាលមួយដែលនាងធ្លាប់ត្រូវបានគេនិយាយបំបាក់ទឹកចិត្ត ក្នុងដំណើរនៃការប្រកួតប្រជែងកម្មវិធី Miss grand Cambodia ដែលនាងជាអ្នកគ្រងមកុដ។ (ជីលី ហែងអត់ចេះដើរចឹង គ្មានសង្ឃឹមទេ!) ពាក្យពេចន៍នេះ បានធ្វើឲ្យ
រាជធានីភ្នំពេញ ៖ បេក្ខភាពបវរកញ្ញា Miss grand Cambodia 2020 លីវ ជីលី បានទម្លាយរឿងរ៉ាវអតីតកាលមួយដែលនាងធ្លាប់ត្រូវបានគេនិយាយបំបាក់ទឹកចិត្ត ក្នុងដំណើរនៃការប្រកួតប្រជែងកម្មវិធី Miss grand Cambodia ដែលនាងជាអ្នកគ្រងមកុដ។ (ជីលី ហែងអត់ចេះដើរចឹង គ្មានសង្ឃឹមទេ!) ពាក្យពេចន៍នេះ បានធ្វើឲ្យស្រីស្រស់ លីវ ជីលី ហាក់មានការឈឺចាប់យ៉ាងខ្លាំង និងបានចាត់ទុកថា នោះជាការនិយាយបំបាក់ទឹកចិត្តនាង ដែលកំពុងមានការតស៊ូ ដើម្បីសម្រេចក្តីស្រមៃនៅក្នុងការប្រឡងមួយនេះ។
យ៉ាងណា នាងនៅតែតស៊ូជម្នះរឿងរ៉ាវទាំងនោះ រហូតសម្រេចបានជោគជ័យនៅក្នុងការគ្រងមកុដ Miss grand Cambodia ដែលនាងមិននឹកស្មានដល់។ ក្នុងន័យនេះ លីវ ជីលី ក៏បានធ្វើការដាស់តឿនដល់អ្នកដែលធ្លាប់ជួបរឿងដូចនាង កុំឲ្យមានការបាក់ទឹកចិត្ត ពោលគឺត្រូវលើកទឹកចិត្តខ្លួនឯង ហើយត្រូវចងចាំថា គ្មានអ្វីដែលយើងធ្វើមិនបានទេ លើកលែងតែយើងគិតថា ខ្លួនឯងអន់ ធ្វើមិនបាន។
ស្រីស្រស់ លីវ ជីលី បានលើកឡើងតាមរយៈសំណេរដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំមានមោទនភាពមិននឹកស្មានថា ខ្លួនឈានដល់ចំណុចនេះទេ គ្រាន់តែមានក្តីស្រមៃ តែគិតថា វាមិនអាចក្លាយជាការពិតទេ ខ្ញុំស្គាល់ Miss grand Cambodia តាំងពីជំនាន់ខ្លឹម ស្រីគា មកម្ល៉េះ»។
ចែករំលែកព័តមាននេះ