ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងចេញពីរៀន តាម្នាក់​ហៅ​ឱ្យ​ឈប់និង​ទាញកង់​ឱ្យ​ដួល​ រួចនាំ​ចូល​ព្រៃ​ថា​ឱ្យលុយ​ បែរ​ជា​ប្រព្រឹត្តទង្វើ​​ម្យ៉ាង​​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​តា​វ័យ​៧៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​បញ្ជូន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​តា​វ័យ​៧៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​រំលោ.ភក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ រស់នៅ​ជិតខាង​គ្នា នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈុំ រឿ​ន ភេទ​ប្រុស អាយ​៧៧​ឆ្នាំ រស់នៅ​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​ យក​មក​សួរនាំ​។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឆ​ន និ​ញ អាយុ៥១​ឆ្នាំ ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់​ថា កាលពី​វេលា​ម៉ោង​១០ ក្មួយ​ស្រី​គាត់​បាន​ប្រាប់​ថា តា​រឿ​ន ចាប់​នាង​ចូល​ក្នុង​ព្រៃ​ក្បែរ​វត្ត​ម្កាក់ និង​បាន​សម្រា.ត​ខោអាវ​ចា.ប់រំលោ.ភ សំណាងល្អ​ដែល​គាត់​ទៅ​ទាន់​និង​បាន​ស្រែក​ឲ្យ​គេឯង​ជួយ និង​បាន​នាំ​ក្មួយ​ទៅ​ប្តឹង​មេ​ភូមិ​និង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។

យោង​ការ​រៀបរាប់​របស់​កុមារី​រង​គ្រោះ បាន​បញ្ជា​ក់ថា កាលពី​វេលា​ម៉ោង​១ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០២៣ នាងបាន​ចេញពី​រៀន ហើយ​តា​រឿ​ន បាន​ហៅ​​នាង​អោយ​ឈប់ តែ​នាងមិន​ឈប់​ ។ ​តា​រឿ​ន​ បាន​ស្រែក​រួច​​រត់​មក​ទាញ​​នាង​ បណ្ដាល​អោយ​កង់​នាង​ដួល​ ។ ​បន្ទាប់​មក​គាត់​បាន​នាំ​នាងទៅ​ព្រៃ​ដុប​ខាងលិច​វត្ត​ម្កាក់ថាឱ្យ​​លុយ​នាង បន្ទាប់​មក​គាត់​បាន​រុញ​នាងអោយ​ដួល រួច​ចាប់​ស្រា.តសំព.ត់​នាង​ ហើយ​​បំរុង​ចា.ប់រំលោ.ភ​ ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​​អ៊ំ​ស្រី​​របស់​នាង​មក​ទាន់ ទើប​ជនសង្ស័យ​ធ្វើ​អ្វី​​នាង​មិន​បាន​សម្រេច​។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវ​បាន​កម្លាំង​ជំនាញការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួ.ញដូរ​មនុស្ស និង​ការពារ​អនីតិជន សួ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ