ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់ មិន​ប្រយ័ត្ន លេបថ្នាំ​ទាំង​សំបក ត្រូវ​ក្រុម​គ្រូពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ជួយ​សង្គ្រោះ​ទាន់​ពេល

1 ឆ្នាំ មុន

រាជធានី​ភ្ន​ពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​លេបថ្នាំ​ទាំង​សំបក ចូល​នៅ​ក្នុង​បំពង់​អាហារ​របស់​គាត់ ហើយ​ភ្លាម​ៗ បុរស​រូប​នោះ ក៏​បាន​ប្រញាប់​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ធ្វើការ​ចាប់​យក​សំបក​ថ្នាំ​នោះ​ចេញ​វិញ…

រាជធានី​ភ្ន​ពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​លេបថ្នាំ​ទាំង​សំបក ចូល​នៅ​ក្នុង​បំពង់​អាហារ​របស់​គាត់ ហើយ​ភ្លាម​ៗ បុរស​រូប​នោះ ក៏​បាន​ប្រញាប់​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ធ្វើការ​ចាប់​យក​សំបក​ថ្នាំ​នោះ​ចេញ​វិញ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​ថា គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សន្តំ ដើម្បី​ធ្វើការ​ឆ្លុះ​ក្រពះ ជូន​អ្នកជំងឺ ។ តាម​រយៈ​ការ​ឆ្លុះ​ក្រពះ បាន​រក​ឃើញ​ថ្នាំ​ទាំង​សំបក ក្នុង​បំពង់​អាហារ​របស់​អ្នកជំងឺ ក្រុម​គ្រូពេទ្យ បាន​ធ្វើការ​ចាប់​យក​ថ្នាំ​ទាំង​សំបក​នោះ ចេញ​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព ។

ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ដាស់តឿន​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជា​ពិសេស​លោកតា​លោ​យ​យាយ ដែល​មាន​វ័យ​ជរា មុន​នឹង​ទទួលទាន​ថ្នាំពេទ្យ ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​សិន​ថា អស់​សំបក​ហើយ​ឬ​នៅ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ