ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មាត់ត្រីកំភ្លាញ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​លោកបណ្ឌិត កែម ឡី គឺជា​ឃាតក.ម្ម​មួយ​ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ ឡើយ ទោះបី​ជន​ត្រូវ​ចោទ ជួប សម្លា.ប់ ត្រូវ​បាន​កាត់ទោស​ឱ្យ​ដេក​គុក​១​ជីវិត​រួច​ហើយ​ក្តី ក៏​តុលាការ​បាន​ប្រកាស​បន្ត​រក​អ្នកលក់​អាវុធ​ឱ្យជួប សម្លា.ប់ ឬ ឈ្មោះ អឿ​ត អាង​នៅឡើយ ។

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​លោកបណ្ឌិត កែម ឡី គឺជា​ឃាតកម្ម​មួយ​ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ ឡើយ ទោះបី​ជន​ត្រូវ​ចោទ ជួប សម្លាប់ ត្រូវ​បាន​កាត់ទោស​ឱ្យ​ដេក​គុក​១​ជីវិត​រួច​ហើយ​ក្តី ក៏​តុលាការ​បាន​ប្រកាស​បន្ត​រក​អ្នកលក់​អាវុធ​ឱ្យជួប សម្លាប់ ឬ ឈ្មោះ អឿ​ត អាង​នៅឡើយ ។

ទោះបីជា​អ្នកខ្លះ​មិន​ទាន់​ពេញចិត្ត​លើ​ចំណាត់ការ​របស់​តុលាការ​ក្តី ក៏​ទាំង​អ្នក កែម ឡី និយម ទាំង​អ្នក​តាមដាន មិន​ត្រូវធ្វើ​អ្វី​ឱ្យ​ហួសហេតុ​ពេកនោះ​ទេ ។ ការ​ចោទប្រកាន់​ទៅ​លើ​អ្នក​នេះ​ឬ​អ្នក​នោះ​ ផ្ទុយ​ពី​ការ​សម្រេច​របស់​តុលាការ​មិន​ខុស​ពី​«​មាត់​ត្រី​កំភ្លាញ​»​នោះ​ឡើយ ។

ឧទាហរណ៍​លោក គឹ​ម សុខ អ្នកវិភាគ​មាត់ដាច​ម្នាក់ ក៏​ត្រូវ​បាន​ឃុំខ្លួន​រួច​ទៅ​ហើយ កាលពី​ខែកុម្ភៈ​កន្លង​មក ដោយសារ​តែ​ការ​ចោទប្រកាន់​ទាំង​ឆ្កួត​ៗ​របស់​ខ្លួន ។ ចំណែក​លោក សម រ​ង្ស៊ី និង​លោកស្រី ឡាក់ ថា​នី ក៏​មានទោស​នៅ​តុលាការ ដោយសារ​តែ​ការ​ចោទប្រកាន់​ដូច​គ្នា​នេះ​ដែរ ។

ករណី​ថ្មី​មួយទៀត ស្ត្រី​ម្នាក់​ដែល​បាន​ប្រកាស​ជា​ចំហ​តាម​បណ្តាញ​សង្គម​ដោយ​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី នោះ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ។

លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួងមហាផ្ទៃ ថ្លែង​ថា ក្រោយ​ការ​ឃាត់ខ្លួន​ស្ត្រី​ត្រូវ​ចោទ និង​ក្រោយ​ការ​សាកសួរ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ដដែល បើសិន​នីតិវិធី​សាកសួរ​ចប់​សព្វគ្រប់ ។ បើ​តាម​លោក​ឧត្តមសេនីយ៍​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណតរថយន្ត​ក្រុង ដឹក​អ្នកដំណើរ​ជិត​ផ្សារ​នាគ​មាស កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ខណៈ​ត្រៀម​ឡើង​ជិះ​រថយន្ត​ទៅ​កាន់​លំនៅ​ឋាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយសារ​តែ​មាត់ដាច​ពេក​…​សុខ​ៗ​ចេះ​រក​គុក​ឃើញ ។ នេះ​ហើយ​ត្រី​កំភ្លាញ​ងាប់​ព្រោះតែ​មាត់ ។

សូម​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ម្ចាស់​អា​ខោ​ន​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង ល​ក្ខិ​ណា (Heng Leakhena) បាន​និយាយ​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី នៅ​ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​របស់​លោក កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ។

ស្ត្រី​ជាប់ចោទ មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ តែ​បច្ចុប្បន្ន​ទៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ស្ត្រី​ជាប់ចោទ​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ការ​អនុវត្ត​វិធានការ​ច្បាប់​ប្រឆាំង​ការ​ចោទប្រកាន់​នេះ ។

ដោយសារ​តែ​ការ​សាកសួរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ ស្ថាប័ន​តុលាការ​ក៏​បាន​ប្រគល់​នារី​ជាប់ចោទ​រូប​នេះ​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​វិញ ដោយ​តម្រូវ​ឱ្យ​ថ្ងៃស្អែក​នាំ​មក​សាលាដំបូង​បន្ត​ទៀត ។ ករណី​នេះ​ត្រូវ​បាន​អ្នក​តាមដាន​ថា នារី​រូប​នេះ​អាច​នឹង​ត្រូវ​ឃុំខ្លួន​មិន​ខុស​ពី​លោក​គឹ​ម សុខ នោះ​ទេ ៕