អាមេរិក និងអាល្លឺម៉ង់ព្រមព្រៀងគ្នាបញ្ជូនរថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន
អាមេរិក-អាល្លឺម៉ង់ ៖ មេដឹកនាំអាមេរិក និងអាឡឺម៉ងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ៥មករាថា
អាមេរិក-អាល្លឺម៉ង់ ៖ មេដឹកនាំអាមេរិក និងអាឡឺម៉ងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ៥មករាថា
អាមេរិក-អាល្លឺម៉ង់ ៖ មេដឹកនាំអាមេរិក និងអាឡឺម៉ងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ៥មករាថា ពួកគេនឹងបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ដែលជាការបង្កើនការគាំទ្រផ្នេកយោធាសម្រាប់ទីក្រុងគៀវ ដើម្បីវា.យលុកលើកងទ័ពរុស្ស៊ី បន្ទាប់ពីមានការប្រកាសដូចគ្នាពីប្រទេសបារាំង។
នៅក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីការតេតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក Joe Biden និង អធិការបតីអាឡឺម៉ង Olah Scholz សហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងផ្តល់រថក្រោះ BFV ទៅឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់នឹងផ្តល់រថក្រោះ MIFV ឱ្យ។
កញ្ចប់អាវុ.ធរបស់អាមេរិកត្រូវគេរំពឹងថានឹងមានរថក្រោះ BFV ចំនួន ៥០គ្រឿង ដែលជាផ្នែកមួយនៃជំនួយផ្នែកសន្តិសុខមានតម្លៃសរុបប្រហែល ២,៨ពាន់លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិកប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Joe Biden ថ្លែងប្រាប់អ្នកសារព័ត៌មានថា «ឥឡូវនេះ សង្គ្រាមនៅអ៊ុយក្រែនកំពុងស្ថិតនៅចំណុចដ៏សំខាន់។ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយប្រជាជនអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី»។
ប្រទេសមហាអំណាចទាំងពីរព្រមព្រៀងគ្នាបង្វឹកទាហានអ៊ុយក្រែនពីរបៀបប្រើប្រាស់រថក្រោះរបស់ពួកគេ ខណៈអាល្លឺម៉ង់នឹងផ្គត់ផ្គងឈុតប្រព័ន្ធការពារដែនអាកាស Patriot ឱ្យអ៊ុយក្រែនផងដែរ។
សេចក្តីប្រកាសនិយាយថា «ប្រធានាធិបតី Biden និងអធិការបតី Scholz បានសម្តែងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូតចាំបាច់ដល់អ៊ុយក្រែនឱ្យបានយូរតាមតម្រូវការ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy បានសម្តែងការពេញចិត្តចំពោះការចូលរួមចំណែករបស់អាល្លឺម៉ង់ដោយនិយាយនៅលើ Twitter ថា «អាល្លឺម៉ង់កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ីទាំងអស់»៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ