ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ថា Kim Jong-un បោសសម្អាត​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ចោល

1 ឆ្នាំ មុន

មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​បោសសម្អាត​អតីតរដ្ឋមន្ត្រី​ការ​បរទេស Ri Yong-ho ដែល​

មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​បោសសម្អាត​អតីតរដ្ឋមន្ត្រី​ការ​បរទេស Ri Yong-ho ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​លោក ជាមួយនឹង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump កាលពី​ឆ្នាំ ២០១៨ និង ២០១9​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាជិក​សភា​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ មក​រា​ម្សិលមិញ​នេះ​។

លោក Ri Yong-ho នៅ​តែ​មិនឃើញ​ពី​ក្រសែភ្នែក​សាធារណៈជន​ចាប់តាំងពី​មាន​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជាមួយនឹង​ទីក្រុង​វ៉ា​ស៊ី​ន​តោន បន្ទាប់​ពី​មាន​កិច្ចប្រជុំ​កំពូល​បរាជ័យ​កាលពីដើម​ឆ្នាំ ២០១៩ នៅ​ក្នុង​ប្រទេស​វៀតណាម​រវាង​មេដឹកនាំ​ផ្តាច់​ការ Kim Jong-un និង​លោក Donald Trump​។

ប៉ុន្តែ​សារព័ត៌មាន​ជប៉ុន Yomiuri Shimbun បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា លោក​ត្រូវ​បាន​ប្រហារជីវិត​កាលពី​ឆ្នាំ​មុន​។

ភ្នាក់ងារ​សេរ​វា​កម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​សមាជិក​សភា​ថា លោក Ri Yong-ho ត្រូវ​បាន​កម្ចាត់​ចោល ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា​លោក​ត្រូវ​បាន​ប្រហារជីវិត​ឬ​យ៉ាងណា​នោះ​ទេ​។ នេះ​បើ​យោង​តាម​លោក Yoo Sang-bum សមាជិក​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សភា​។

សូម​បញ្ជាក់​ថា អតីតរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង Ri Yong-ho ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​កាលពី​ខែមេសា ឆ្នាំ ២០២០ នៅ​ពេល​លោក​ត្រូវ​បាន​ដក​ចេញពី​គណៈ​ក​ម្មា​ការ​កិច្ចការរដ្ឋ ដែល​ជា​ស្ថាប័ន​សម្រេចចិត្ត​កំពូល​ដឹកនាំ​ដោយ​លោក Kim Jong-un​។ មុន​ពេល​ត្រូវ​បាន​ដក​ចេញពី​គណៈ​ក​ម្មា​ការ លោក​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ការទូត​កាលពី​ប៉ុន្មាន​ខែ​មុន​។

លោក​បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​ភ្លាម​ៗ ក្រោយ​ពេល​កិច្ចប្រជុំ​កំពូល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​បរាជ័យ ដោយ​លោក​ថ្លែង​ថា​លោក Kim Jong-un បាន​ធ្វើ​ដំណើរ​ជាក់ស្តែង ប៉ុន្តែ​លោក Donald Trump ទាមទារ​សម្បទា​បន្ថែម​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ