ផ្ទុះកុប្បកម្មនៅមិចស៊ិចកូ ក្រោយមានការចាប់ខ្លួនកូនប្រុសអតីតស្តេចគ្រឿងញៀ.ន El Chapo
មិចស៊ិចកូ ៖ សមាជិកកងកម្លាំងសន្តិសុខចំនួន ៣នាក់បានស្លា.ប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុង
មិចស៊ិចកូ ៖ សមាជិកកងកម្លាំងសន្តិសុខចំនួន ៣នាក់បានស្លា.ប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុង
មិចស៊ិចកូ ៖ សមាជិកកងកម្លាំងសន្តិសុខចំនួន ៣នាក់បានស្លា.ប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Sinaloa បន្ទាប់ពីមានការចាប់ខ្លួនកូនប្រុសរបស់អតីតស្តេចគ្រឿងញៀ.នមិចស៊ិចកូ El Chapo។
លោក Ovidio Guzman-Lopez ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Culiacán បន្ទាប់ពីមានប្រតិបត្តិការឃ្លាំងមើលអស់រយៈពេល ៦ខែ។ ជននេះបានអះអាងខ្លួនជាមេដឹកនាំនៃអតីតក្រុមរបស់ឪពុកខ្លួន។
សមាជិកក្រុមទំនើងបានធ្វើការបិទផ្លូវ ដុតរថយន្ត និងវា.យប្រហារលើព្រលានយន្តហោះក្នុងតំបន់មួយកន្លែង។
យន្តហោះ ២គ្រឿងរងការវា.យប្រហារដោយកាំភ្លើ.ង ដោយក្នុងនោះមានយន្តហោះមួយគ្រឿងកំពុងរៀបចំហោះឡើង។
ជើងយន្តហោះជាង ១០០ត្រូវបានលុបចោលនៅព្រលានយន្តហោះ Sinaloa។ អភិបាលរដ្ឋបាននិយាយថា មនុស្សចំនួន ១៨នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Guzman-Lopez ដែលមានឈ្មោះក្រៅថា The Mouse ត្រូវបានចោទប្រកាន់ពីបទដឹកនាំក្រុមគ្រឿងញៀ.ន Sinaloa របស់ឪពុករបស់ខ្លួន។ វាជាអង្គការជួញដូរគ្រឿងញៀ.នដ៏ធំបំផុតមួយក្នុងពិភពលោក។
ឪពុករបស់ជននេះកំពុងអនុវត្តទោសមួយជីវិតនៅក្នុងពន្ធនាគារអាមេរិក បន្ទាប់ពីត្រូវបានរកឃើញមានទោសកាលពីឆ្នាំ ២០១៩ពីបទជួញដូរគ្រឿងញៀ.ន និងលាងលុយកខ្វក់។
រដ្ឋមន្ត្រីការពារជាតិមិចស៊ិចកូ Luis Cresencio Sandoval បាននិយាយថា ប្រតិបត្តិការឃ្លាំមើលមានការគាំទ្រពីមន្ត្រីអាមេរិក ហើយបុគ្គលរូបនោះត្រូវបានផ្ទេរទៅកាន់កន្លែងមានសុវត្ថិភាពនៅក្នុងទីក្រុងមិចស៊ិចកូ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ