ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla កាត់​បន្ថយ​តម្លៃ​រថយន្ត​អគ្គិសនី​ម៉ាក Model 3 និង Model Y នៅ​ចិន

1 ឆ្នាំ មុន

អាមរិក ៖ ក្រុមហ៊ុន Tesla បាន​កាត់​បន្ថយ​តម្លៃ​រហូត​ដល់ ១៣,៥​ភាគរយ​សម្រាប់​រថយន្ត​ម៉ាក Model

អាមរិក ៖ ក្រុមហ៊ុន Tesla បាន​កាត់​បន្ថយ​តម្លៃ​រហូត​ដល់ ១៣,៥​ភាគរយ​សម្រាប់​រថយន្ត​ម៉ាក Model 3 និង Model Y នៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​វេ​ប​សាយ​ចិន​របស់​ក្រុមហ៊ុន​។

តម្លៃ​លក់​សម្រាប់​រថយន្ត​ម៉ាក Model 3 ត្រូវ​បាន​កាត់​បន្ថយ​ពី ២៦៥.៩០០​យ័ន (៣៨.៧០៩​ដុល្លារ​) មក​ត្រឹម ២២៩.៩០០​យ័ន (៣៣.៤២៧​ដុល្លារ​) ចំណែក​តម្លៃ​សម្រាប់ Model Y ធ្លាក់​ពី ២៨.៨៩០០ យ័ន (៤២.០៥៧​ដុល្លារ​) មក​ត្រឹម ២៥៩.៩០០​យ័ន (៣៧.៨៣៥​ដុល្លារ​)​។

ការ​បន្ថយ​តម្លៃ​នេះ កើតឡើង​បន្ទាប់​ពី​មានការ​ចុះ​តម្លៃ​កាលពី​ខែតុលា នៅ​ពេល​ក្រុមហ៊ុន Tesla កាត់​បន្ថយ​តម្លៃ​សម្រាប់​រថយន្ត​ម៉ាក​ទាំងនោះ​រហូត​ដល់ ៩​ភាគរយ​។

សូម​បញ្ជាក់​ថា កាលពី​ខែធ្នូ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ធ្វើការ​ចែកចាយ​រថយន្ត​អគ្គិសនី​ផលិត​នៅ​ចិន​ចំនួន ៥៥.៧៩៦​គ្រឿង ដែល​ចំនួន​នេះ​ធ្លាក់​ចុះ ៤៤​ភាគរយ​ធៀប​ទៅ​នឹង​ខែ​វិ​ច្ឆិកា និង​ធ្លាក់​ចុះ ២១​ភាគរយ​ធៀប​ទៅ​ខែធ្នូ​កាលពី​ឆ្នាំ ២០២១៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ