ថៃប្រកាសមិនតម្រូវឱ្យមានការធ្វើតេស្តកូវីដ លើអ្នកដំណើរមកពីចិន
ថៃ ៖ អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៥ មករា ម្សិលមិញនេះថា អ្នកដំណើរមកពីចិន
ថៃ ៖ អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៥ មករា ម្សិលមិញនេះថា អ្នកដំណើរមកពីចិន
ថៃ ៖ អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៥ មករា ម្សិលមិញនេះថា អ្នកដំណើរមកពីចិនអាចចូលប្រទេសថៃបានដោយមិនចាំបាច់មានការធ្វើតេស្តរកកូវីដ ១៩ មុនពេលចេញដំណើរនោះទេ ដោយសង្ឃឹមថា ការវិលត្រឡប់របស់អ្នកទេសចរចិននឹងជួយជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ។
អាមេរិក កាណាដា ជប៉ុន និងកូរ៉េខាងត្បូងជាដើមស្ថិតក្នុងចំណោមប្រទេសជាច្រើនដែលបានចេញវិធានការថ្មី ដោយតម្រូវឱ្យអ្នកដំណើរមកពីចិនធ្វើតេស្តរកកូវីដ ១៩ ខណៈមានការព្រួយបារម្ភពីការកើនឡើងករណីឆ្លងមកពីចិន។
ប៉ុន្តែអាជ្ញាធរថៃបាននិយាយថា ប្រទេសទាំងអស់គួរតែទទួលបានការប្រព្រឹត្តិដាក់ដូចគ្នា។
«ថៃមិនតម្រូវឱ្យមានលទ្ធផលធ្វើតេស្តកូវីដ ១៩ពីអ្នកទេសចរមកពីប្រទេសណាមួយនោះទេ»។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសុខាភិបាល ទេសចរណ៍ និងដឹកជញ្ជូន។
លោកថ្លែងថា «នេះជាឱកាសមួយដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចរបស់យើងឡើងវិញ និងងើបឡើងវិញពីការខាតបង់ដែលយើងជួបប្រទះអស់រយៈពេលជិត ៣ឆ្នាំ»។
លោក Tanes Petsuwan អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា លោករំពឹងថា ជនជាតិចិនប្រហែល ៦០.០០០នាក់នឹងចូលក្នុងប្រទេសថៃនៅខែនេះ ហើយចំនួនអ្នកទេសចរចិននឹងកើនឡើងជាលំដាប់។
សូមរម្លឹកថា វិស័យទេសចរណ៍ថៃបានងើបឡើងវិញគួរឱ្យកត់សម្គាល់ បន្ទាប់ពីស្ថានភាពកូវីដ ១៩មានភាពស្រាកស្រាន្ត។ កាលពីខែធ្នូកន្លងទៅនេះ ថៃប្រកាសទទួលបានអ្នកទេសចរបរទេសជាង ១០លាននាក់ ដែលលើសផែនការកំណត់។
ក្នុងឆ្នាំ ២០២៣ មន្ត្រីថៃបានព្យាករណ៍ថា អ្នកទេសចរអន្តរជាតិប្រហែល ២០លាននាក់នឹងមកលេងថៃ ហើយចំនួនអ្នកទេសចរចិនអាចនឹងមានប្រហែល ២៥ភាគរយនៃតួលេខនេះ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ