ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តុរ Hamster ត្រូវ​ហុងកុង​អនុញ្ញាតឱ្យ​នាំ​ចូល​ លក់​វិញ ក្រោយផ្ទុះ​កូ​វី​ដ​ពី​សត្វ​នេះ​កាលពី​ឆ្នាំ​មុន

1 ឆ្នាំ មុន

ហុងកុង ៖ ទីក្រុង​ហុងកុង​នឹង​បន្ត​នាំ​ចូល​សត្វ​កណ្តុរ Hamster វិញ​នៅ​ចុង​ខែមករា​នេះ មួយ​ឆ្នាំ​បន្ទាប់​

ហុងកុង ៖ ទីក្រុង​ហុងកុង​នឹង​បន្ត​នាំ​ចូល​សត្វ​កណ្តុរ Hamster វិញ​នៅ​ចុង​ខែមករា​នេះ មួយ​ឆ្នាំ​បន្ទាប់​ពី​សត្វ​ប្រភេទ​នេះ​ចំនួន ២.០០០​ក្បាល​ត្រូវ​គេ​យក​ទៅ​ស​ម្លា​.​ប់​ដោយសារ​ការ​ផ្ទុះ​កូ​វី​ដ​នៅ​ក្នុង​ហាង​លក់​សត្វ​ចិ​ញ្ជឹ​ម​មួយ​កន្លែង​។

ហុងកុង​បាន​ហាមឃាត់​ការ​នាំ​ចូល​សត្វ Hamster កាលពី​ខែមករា​ឆ្នាំ​មុន បន្ទាប់​បុគ្គលិក​ម្នាក់​នៅ​ហាង​លក់​សត្វ​ចិ​ញ្ជឹ​ម​មួយ​កន្លែង និង​កណ្តុរ​ប្រភេទ​នេះ​ជា​ច្រើន​ក្បាល​ត្រូវ​គេ​ធ្វើតេស្ត​ឃើញ​មាន​វីរុស​បំ​លែង​ថ្មី Delta​។

អាជ្ញាធរ​ក៏​បាន​បញ្ជា​ឱ្យ​អ្នក​ចិ​ញ្ជឹ​ម​កណ្តុរ Hamster ទាំងអស់​ធ្វើការ​ប្រគល់​សត្វ​របស់​ពួក​គេ​ដើម្បី​យក​ទៅ​ស​ម្លា​.​ប់​ចោល បណ្តាល​ឱ្យ​មានការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រឡាញ់​សត្វ​ចិ​ញ្ជឹ​ម និង​សកម្មជន​សត្វ​។

នាយកដ្ឋាន​កសិកម្ម នេសាទ និង​អភិ​រក្សា​បាន​ប្រាប់ AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សត្វ Hamster អាច​ធ្វើការ​នាំ​ចូល​ជា​ថ្មី​ដើម្បី​លក់​នៅ​ហុងកុង​ចាប់ពី​ខែ​នេះ ប៉ុន្តែ​ទាល់តែ​ពួក​វា​គ្មាន​កូ​វី​ដ ១៩៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ