អូស្ត្រាលីទិញប្រព័ន្ធ HIMARS របស់អាមេរិកដែលអ៊ុយក្រែនកំពុងប្រើប្រឆាំងរុស្ស៊ី
អូស្ត្រាលី ៖ អូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៥ មករានេះថា ខ្លួនបានទិញប្រព័ន្ធមីស៊ីលរយៈ
អូស្ត្រាលី ៖ អូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៥ មករានេះថា ខ្លួនបានទិញប្រព័ន្ធមីស៊ីលរយៈ
អូស្ត្រាលី ៖ អូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៥ មករានេះថា ខ្លួនបានទិញប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយ HIMARS របស់អាមេរិកដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅក្នុងសមរភូមិប្រឆាំងរុស្ស៊ី។
រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ប្រព័ន្ធ HIMARS នឹងរារាំងដល់ការវា.យប្រហារលើអូស្ត្រាលី ប៉ុន្តែវាក៏នឹងអាចធ្វើការដឹកជញ្ជូនតាមយន្តហោះដើម្បីដាក់ពង្រាយទូទាំងពិភពលោកផងដែរ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ Pat Conroy បានប្រាប់សារព័ត៌មានអូស្ត្រាលី ABC ដូច្នេះថា «ប្រសិទ្ធភាពរបស់ប្រព័ន្ធ HIMARS នៅជម្លោះអ៊ុយក្រែនពិតជាមានឥទ្ធិពលលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការទិញយកវា»។
លោកថ្លែងថា រដ្ឋាភិបាលបានធ្វើសកម្មភាពយ៉ាងលឿនដើម្បីកម្មង់ប្រព័ន្ធមីស៊ីលនោះ មុនពេលមានការតម្រូវការខ្លាំងទូទាំងពិភពលោកសម្រាប់ HIMARS។
អូស្ត្រាលីសង្ឃឹមថានឹងដាក់ពង្រាយ HIMARS នៅក្នុងឆ្នាំ ២០២៦ ទៅ ២០២៧។
រដ្ឋមន្ត្រីដដែលថ្លែងទៀតថា HIMARS នឹងពង្រីករយៈចំងាយវា.យប្រហាររបស់កងទ័ពអូស្ត្រាលីពី ៣០ ទៅ ៣០០គីឡូម៉ែត្រ និងទីបំផុតទៅដល់ ៥០០គីឡូម៉ែត្រ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ