បារាំងក្លាយជាប្រទេសលោកខាងលិចដំបូងគេប្រកាសផ្តល់ជំនួយរថក្រោះដល់អ៊ុយក្រែន
បារាំង ៖ បារាំងបានប្រកាសនឹងបញ្ជូនជំនួយរថក្រោះទៅឱ្យប្រទេសអ៊ុយក្រែន ធ្វើឱ្យបារាំងក្លាយជា
បារាំង ៖ បារាំងបានប្រកាសនឹងបញ្ជូនជំនួយរថក្រោះទៅឱ្យប្រទេសអ៊ុយក្រែន ធ្វើឱ្យបារាំងក្លាយជា
បារាំង ៖ បារាំងបានប្រកាសនឹងបញ្ជូនជំនួយរថក្រោះទៅឱ្យប្រទេសអ៊ុយក្រែន ធ្វើឱ្យបារាំងក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលផ្តល់សព្វាវុ.ធបែបនេះដល់អ៊ុយក្រែន។
ការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែនត្រូវបានប្រកាសឡើងដោយប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធ ទី ៤ មករា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។
ការប្រកាសផ្តល់រថក្រោះ AMX-10 RC ផលិតដោយបារាំងទៅឱ្យអ៊ុយក្រែនតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់ក្នុងយោធាបារាំងសម្រាប់អ៊ុយក្រែន។
«ប្រធានាធិបតីចង់បង្កើនជំនួយដល់អ៊ុយក្រែន ដោយផ្តល់រថក្រោះ AMX-10 RC ធុលស្រាលឱ្យ»។ នេះជាការថ្លែងរបស់ជំនួយការប្រធានាធិបតីបារាំង។
លោកថ្លែងទៀតថា នេះជាលើកដំបូងហើយដែលរថក្រោះផលិតដោយប្រទេសលោកខាងលិចត្រូវបានផ្គត់ផ្គងទៅឱ្យកងទ័ពអ៊ុយក្រែន។
សូមបញ្ជាក់ថា បារាំងធ្លាប់បានបញ្ជូនសព្វាវុ.ធជាច្រើនរួចមកហើយដល់អ៊ុយក្រែនមានដូចជា កាំភ្លើ.ងធំ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសជាដើម៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ