ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ Amazon ថា​នឹង​កាត់​បន្ថយ​បុគ្គលិក​​ជិត​២ម៉ឺន​​នាក់

1 ឆ្នាំ មុន

​អាមេរិក ៖ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Andy Jassy បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី ៤

​អាមេរិក ៖ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Andy Jassy បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី ៤ ការ​កាត់​បន្ថយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​នឹង​ប៉ះពាល់​ដល់​តួនាទី​ជាង ១៨.០០០ ដែល​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ស្ថាប័ន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ធនធានមនុស្ស​។

ការ​កាត់​បន្ថយ​បុគ្គលិក​មាន​ចំនួន ៦​ភាគរយ​នៃ​កម្លាំង​ពលកម្ម​ប្រហែល ៣០០.០០០​នាក់​របស់ Amazon​។

លោក Andy Jassy បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​សម្រាប់​បុគ្គលិក​ថា ផែនការ​ប្រចាំឆ្នាំ​កាន់តែ​មានការ​ពិបាក ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ហើយ​យើង​ធ្វើការ​ជួល​យ៉ាង​លឿន​ក្នុង​រយៈពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សូម​បញ្ជាក់​ថា Amazon មាន​កម្មករ​ជាង ១,៥​លាន​នាក់ រួម​ទាំង​បុគ្គលិក​នៅ​ឃ្លាំង ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ក្រុមហ៊ុន​ឯកជន​មាន​បុគ្គលិក​ច្រើន​បំផុត​ទី ២ បន្ទាប់​ពី​ក្រុមហ៊ុន Walmart​។

Amazon កំពុង​ទប់ទល់​នឹង​កំណើន​យឺត ខណៈ​អតិផរណា​កើនឡើង​បាន​ធ្វើ​ឱ្យ​អាជីវកម្ម និង​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​ការ​ចំណាយ ហើយ​ភាគហ៊ុន​របស់ Amazon បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​កាលពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន​ចាប់ផ្តើម​កាត់​បន្ថយ​បុគ្គលិក​នៅ​ខែ​វិ​ច្ឆិកា​កន្លង​ទៅ​នេះ ដោយ​ប្រភព​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា Amazon កំណត់​គោលដៅ​បន្ថយ​ការងារ​ចំនួន ១០.០០០៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ