ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ចុង​ក្រោយ​គេ​នៃ​យាន Apollo 7 ទទួល​មរណភាព​ក្នុង​​ជន្មា​យុ​៩០​ឆ្នាំ

1 ឆ្នាំ មុន

អាមេរិក ៖ លោក Walter Cunningham អវកាសយានិក​ចូល​និវត្តន៍​របស់​អង្គការ​ណា​សា និង​ជា​អ្នក​

អាមេរិក ៖ លោក Walter Cunningham អវកាសយានិក​ចូល​និវត្តន៍​របស់​អង្គការ​ណា​សា និង​ជា​អ្នក​បើក​យានអវកាស​នៃ​កម្មវិធី Apollo បាន​ទទួលមរណៈភាព​នៅ​ថ្ងៃ​អង្គារ ទី ៣ ខែមករា ម្សិលមិញនេះ ក្នុង​ជន្មាយុ​៩០​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ណា​សា​។

លោក​គឺជា​សមាជិក​ដំបូង​ម្នាក់​នៃ​កម្មវិធី​យានអវកាស​មនុស្ស​របស់​ណា​សា ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​អវកាសយានិក​ទី ៣ ដែល​បាន​ចូលរួម​ក្នុង​ភ្នាក់ងារ​អវកាស​ក្នុង​ឆ្នាំ ១៩៦៣​។

លោក​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​បើក​យាន Apollo 7 ដែល​ជា​បេសកកម្ម​ដំបូង​របស់​ណា​សា​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង​បង្អស់​។

សូម​បញ្ជាក់​ថា បេសកកម្ម Apollo 7 បាន​ចាប់ផ្តើម​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៦៨ និង​មាន​រយៈពេល ១១​ថ្ងៃ ដោយ​បាន​បញ្ជូន​នាវិក​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​គន្លង​នៃ​ការ​ហោះហើរ​សាកល្បង​ដែល​អាច​បង្ហាញ​ពី​សមត្ថភាព​របស់​យាន Apollo ដើម្បី​ជួប​ជាមួយ​យាន​មួយទៀត​នៅ​ក្នុង​គន្លង និង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​រុករក​នា​ពេល​អនាគត​ចូល​ក្នុង​លំហរ​អាកាស​កាន់តែ​ជ្រៅ​។

លោក Walter Cunningham ជា​សមាជិក​នៅ​រស់រាន​មានជីវិត​ចុង​ក្រោយ​គេ​នៃ​សមាជិក Apollo៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ