កូរ៉េខាងត្បូង និងអាមេរិកកំពុងពិភាក្សាគ្នាពីសមយុទ្ធនុយក្លេអ៊ែររួម ក្រោយលោកចូ បៃដិន បដិសេធ
កូរ៉េខាងត្បូង ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី ៣ មករានេះថា
កូរ៉េខាងត្បូង ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី ៣ មករានេះថា
កូរ៉េខាងត្បូង ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី ៣ មករានេះថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកំពុងពិភាក្សាគ្នាពីផែនការ និងសមយុទ្ធរួមពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរា.មកំហែងពីកូរ៉េខាងជើង។
សេចក្តីប្រកាសរបស់កូរ៉េខាងត្បូងបានចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិកនិយាយថា អាមេរិកមិនបានពិភាក្សាពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមជាមួយកូរ៉េខាងត្បុងនោះទេ ដែលហាក់ផ្ទុយពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol កាលពីដើមសប្តាហ៍នេះ។
ការិយាល័យរបស់លោក Yoon Suk-yeol និយាយក្នុងសេចក្តីប្រកាសថា «សម្ព័ន្ធមិត្តសន្តិសុខទាំងពីរកំពុងពិភាក្សាគ្នាលើការចែករំលែកព័ត៌មាន ផែនការរួម និងការអនុវត្តផែនការរួមទាក់ទងនឹងប្រតិបត្តិការនៃទ្រព្យសម្បត្តិនុយក្លេអ៊ែរអាមេរិកដើម្បីឆ្លើយតបនឹងអាវុ.ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Chosun Ilbo ចុះផ្សាយកាលពីថ្ងៃចន្ទ លោក Yoon Suk-yeol និយាយថា ឆ័ត្រនុយក្លេអ៊ែរមានស្រាប់ និងការបង្ការរបស់អាមេរិកមិនទាន់គ្រប់គ្រាន់ដើម្បីធានាដល់ប្រជាជនកូរ៉េខាងត្បូងនោះទេ។
លោកថ្លែងថា «អាវុ.ធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់អាមេរិក ប៉ុន្តែផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហាត់គួរតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងអាមេរិក»។ លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏មានភាពវិជ្ជមានចំពោះគំនិតនេះផងដែរ។
ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកិច្ចសម្ភាសន៍ត្រូវបានចុះផ្សាយ ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានសាកសួរដោយថាតើប្រទេសទាំងពីរកំពុងពិចារណាពីសមយុទ្ធនុយក្លេអ៊ែររួមឬយ៉ាងណា។ លោក Joe Biden ឆ្លើយថា «ទេ» (No)។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានទទួលស្គាល់ការឆ្លើយតបរបស់លោក Joe Biden ប៉ុន្តែបាននិយាយថា ប្រធានាធិបតីអាមេរិកមិនមានជម្រើសអ្វីក្រៅពីឆ្លើយថាទេ នៅពេលមានការសួរផ្ទាល់… ដោយគ្មានបរិបទណាមួយ។
លោក Kim Eun-hye អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា «សមយុទ្ធនុយក្លេអ៊ែររួមគ្នាជាពាក្យដែលត្រូវបានប្រើប្រាស់ដោយមហាអំណាចនុយក្លេអ៊ែរប៉ុណ្ណោះ»៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ