ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ង្គ្រា​.​ម​ក្មេង​អន្ធពាល​ផ្ទុះ​យប់​ឆ្លង​ឆ្នាំ អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ចូល​គុក និង​រត់ចោលស្រុក

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ប្រ​.​យុ​.​ទ្ធ​គ្នា​យ៉ាង​ឃោរឃៅ​ដោយ​ប្រើប្រាស់​កាំ​.​បិ​.​ត រវាង​ពួក​ជន​អ​.​ន្ធ​.​ពាល​ចំនួន​០២​ក្រុម បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​០២​រង​.​រ​បួ​.​សរៀង​ៗ​ខ្លួន រហូត​ជន​ខ្លះ​ដាច់​ដៃ​ម្ខាង និង​ជន​ខ្លះ​ទៀត​បែកក្បាល តែ​លទ្ធផល​ចុង​ក្រោយ អ្នក​ចាញ់​ចូល​ពេទ្យ រីឯ​អ្នក​ឈ្នះ​ចូល​គុក…

ខេត្តបាត់ដំបង ៖ ការ​ប្រ​.​យុ​.​ទ្ធ​គ្នា​យ៉ាង​ឃោរឃៅ​ដោយ​ប្រើប្រាស់​កាំ​.​បិ​.​ត រវាង​ពួក​ជន​អ​.​ន្ធ​.​ពាល​ចំនួន​០២​ក្រុម បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​០២​រង​.​រ​បួ​.​សរៀង​ៗ​ខ្លួន រហូត​ជន​ខ្លះ​ដាច់​ដៃ​ម្ខាង និង​ជន​ខ្លះ​ទៀត​បែកក្បាល តែ​លទ្ធផល​ចុង​ក្រោយ អ្នក​ចាញ់​ចូល​ពេទ្យ រីឯ​អ្នក​ឈ្នះ​ចូល​គុក ខណៈ​ជន​ខ្លះ​ទៀត​រត់​ចោល​ស្រុក ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​សមត្ថកិច្ច ។

ស​.​ង្គ្រា​.​មរ​វាង​ក្រុម​ជន​អន្ធពាល​ទាំង​០២​ក្រុម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២២(​មុន​ឆ្លង​ឆ្នាំ​មួយ​ម៉ោង​) នៅ​ចំណុច​«​បូ​រី​ងិ​ន​វិត​» ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន តែ​ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ភាគី​ទាំង​០២​បាន​ចំនួន​០៣​នាក់ និង ប៉ុន្មាន​នាក់​ទៀត​រត់ចោលស្រុក​នាក់ ខណៈ​ម្នាក់​ដា​.​ច់​.​ដៃ​ម្ខាង​ចូល​ពេទ្យ​បាន​សម្រេច ។

អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​០៣​នាក់ រួម​ទាំង​ជន​ម្នាក់​ដា​.​ច់​ដៃ​ម្ខាង​កំពុង​ដេកពេទ្យ​ផង គឺជា​ភាគី​ទាំង​០២​ដែល​កាប់​ចាក់​គ្នា​។ ភាគី​ម្ខាង​ដែល​ដាច់​ដៃ​មាន​គ្នា​០៤​នាក់ រីឯ​ម្ខាង​ទៀត​ដែល​មាន​របួស​បែកក្បាល​មាន​គ្នា​០៥​នាក់ ។ ពោល​គឺ ពុំ​មាន​ភាគី​ណាមួយ​ជា​ភាគី​រង​គ្រោះ​ទេ​។

យោង​តាម​របាយការណ៍ ក្រុម​ទី​១ មាន​សមាសភាព​ចំនួន​០៤​នាក់ ១-​ឈ្មោះ​ជៀវ វី អាយុ​៣៣​ឆ្នាំ (​ឃាត់ខ្លួន​) ២-​ឈ្មោះ​ប៉ោ ពៅ អាយុ​៣៦​ឆ្នាំ របួស​ដាច់​ប្រអប់ដៃ​ម្ខាង ៣-​ឈ្មោះ ខ្លី ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ នៅ​ភូមិ​វាលវង់ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន (​រត់គេច​ខ្លួន​) និង​៤-​ឈ្មោះ ឡុ​ង ឬ ខ្លុង ភេទ​ប្រុស អាយុ​ប្រហែល​៣១​ឆ្នាំ នៅ​ភូមិ​វាល់វង់ ឃុំ​តា​ស្ដា (​រត់គេច​ខ្លួន​) រីឯ​ក្រុម​ទី​២ មាន​សមាស​ភាព​០៥​នាក់ ១-​ឈ្មោះ​ខែ​ម សុខា ហៅ កាត់ អាយុ​១៩​ឆ្នាំ រ​បួ​.​សរ​យះ​ក្បាល (​ឃាត់ខ្លួន​) ២-​ឈ្មោះ​ផែន សម្បត្តិ អាយុ​១៩​ឆ្នាំ រ​បួ​.​សម្រាម​ដៃស្ដាំ (​ឃាត់ខ្លួន​) ៣-​ឈ្មោះ ប៉ាវ ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​វាលវង់ ឃុំ​តា​ស្ដា (​រត់គេច​ខ្លួន​) និង​ចំនួន​០២​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ កំពុង​រត់​ចោល​ស្រុក​ដែរ ។

ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​រវាង​ក្រុម​ជន​អន្ធពាល​០២​ក្រុម​ខាងលើ​នេះ បើ​តាម​សាក្សី​បាន​និយាយ​ថា នៅ​យប់​កើតហេតុ ជា​យប់​ឆ្លង​ឆ្នាំ​សកល ២០២២-២០២៣​។ មនុស្ស​ម្នា​ជា​ច្រើន បាន​នាំ​គ្នា​ទៅ​បោះ​តង់ និង ប្រមូលផ្ដុំ​គ្នា​ផឹកស៊ី​នៅ​ទីនោះ​រង់ចាំ​ឆ្លង​ឆ្នាំ​ថ្មី ។ សាក្សី​បាន​បញ្ជាក់​ថា គ្រានោះ​គេ​ឃើញ​ក្រុម​ជនពាល​ទាំង​០២​ភាគី បាន​អង្គុយ​ផឹក​ក្បែរ​គ្នា ។ លុះ​ពេល​ស្រវឹង​មើល​មុខ​គ្នា និង​និយាយ​ឌឺដង​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ជិត​ដល់​ម៉ោង​ឆ្លង​ឆ្នាំទៅ​ហើយ ក៏​ផ្ទុះ​សង្គ្រាម​ប្រាវ​តែ​ម្ដង ។

បើ​តាម​សកម្មភាព​ជាក់ស្ដែង គេ​ឃើញ​ភាគី​ដាច់​ដៃ​ម្ខាង​មាន​គ្នា​០៤​នាក់ ជា​អ្នក​ស្ទុះ​ទៅ​វា​.​យ​ភាគី​មាន​គ្នា​០៥​នាក់ មុន ដោយ​ប្រើ​កាំ​.​បិ​.​ត​ខ្វែវ​កា​.​ប់​យ៉ាង​សាហាវ ។ លុះ​ភាគី​០៥​នាក់​តបត​វិញ​រ.បួ.ស​ធ្ងន់​តែ​ម្ដង ហើយ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ និង​ឃាត់ខ្លួន​ភាគី​ទាំង​០២​បាន​ចំនួន​០៣​នាក់ ។

លោក ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន ភាគី​ទាំង​០២​នាក់​បាន​ដាក់​បណ្ដឹង​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក តែបើ​តាម​សកម្មភាព​ច្បាំង​គ្នា​ជាក់ស្ដែង ពួក​គេ​បាន​កាប់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ផ្ដើម​ចេញពី​រឿង «​ផឹកស៊ី​មើល​មុខ​គ្នា​» ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ។ យ៉ាង​ណា ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ ហើយ​ក៏​កំពុង​តាម​ចាប់ខ្លួន​ជន​ប៉ុន្មាន​នាក់​ទៀត ដែល​កំពុង​គេចខ្លួន​ដែរ ៕

អត្ថបទសរសេរ ដោយ