ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​តម្រុយ​ខ្លះ​ៗ​ហើយ​! មហាជន​សង្ស័យ​ជាតា​រា​ប្រុស​​ម្នាក់ បន្ទាប់​ពី​ Ice Preechaya បង្ហាញ​បុរស​បិទមុខ​ដ៏​អាថ៌​កំបាំង

2 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ផង​ដែរ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពាសពេញ​ពិភព​វិស័យ​សិល្បៈ​ថៃ នូវ​រឿងរ៉ាវ​របស់​តារា​សម្ដែង​ស្រី ice Preechaya ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់​កំពុង​តែ​ក្លាយជា​ប្រធានបទ​មួយ​មានការ​វែកញែក​ឥត​ឈប់​ឈរ​តែ​ម្ដង ពាក់ព័ន្ធ​នឹង​រូបភាព​ដែល

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ​ផង​ដែរ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពាសពេញ​ពិភព​វិស័យ​សិល្បៈ​ថៃ នូវ​រឿងរ៉ាវ​របស់​តារា​សម្ដែង​ស្រី ice Preechaya ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់​កំពុង​តែ​ក្លាយជា​ប្រធានបទ​មួយ​មានការ​វែកញែក​ឥត​ឈប់​ឈរ​តែ​ម្ដង ពាក់ព័ន្ធ​នឹង​រូបភាព​ដែល​នាង​បាន​បង្ហោះ​ជាមួយ​បុរស​ម្នាក់​។

ហើយ​កន្លង​មក​តារា​សម្ដែង​ស្រី Ice Preechaya បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុម​ព័ត៌មាន​របស់​ផលិត​កម្ម Nine Entertainment នៅ​កណ្តាល​ព្រឹត្តិការណ៍​មួយ ដោយ​នាង​បាន​និយាយ​ថា នាង​មិនមែន​នៅ​លីវ​ទៀត​នោះ​ទេ មាន​យុវជន​ម្នាក់​គេ​បាន​ចូល​មក​មើលថែ​បេះដូង​របស់​នាង ម្ចាស់​បទ​ដែល​មាន​ចំណង​ជើង​ថា «​ទឹកកក​» ជា​មនុស្ស​នូវ​ក្នុង​វិស័យ​សិល្បៈ​ដូច​គ្នា​ដែរ​។ ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ តែ​នាង​បាន​ប្រាប់​ថា នឹង​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ រួច​មក​ថ្មី​ៗ​នេះ Ice Preechaya ក៏​បាន​ខ្ចប់​កាបូប ហើយ​ជិះ​យន្តហោះ​ទៅ​អបអរ​ឆ្នាំ​ថ្មី​នៅ​ញូ​វ​យ៉​ក ហើយ​ក៏​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​មិត្ត​ប្រុស​ដូច​និយាយ​ពិតមែន ប៉ុន្តែ​នាង​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​តែ​ភ្នែក​មិត្ត​ប្រុស​របស់​នាង​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​តារា​ស្រី ice Preechaya ស្រស់​ស្អាត​មុខមាត់​គួរ​អោយ​ទាក់ទាញ​រូប​នេះ បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ដើរ​លេង​នៅ​ក្នុង​ទីក្រុង New York លើក​នេះ មាន​តែ​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ ដែល​ត្រូវ​ជួបនឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​សម្រាប់​ស្រី​ស្អាត Ice Preechaya ក្រោយ​ពី​ទៅ​ដល់​កន្លែង​ភ្លាម នាង​ក៏​បាន​ភ្លេច​យក​កាបូប​មក​២​ថ្ងៃ រហូត​ដល់​ត្រូវ​ទៅ​ខ្ចី​អាវ​រងា​របស់​មិត្តភក្តិ​នាង​យក​មក​ពាក់ ដែល​នៅ​ទីនោះ​មាន​សីតុណ្ហភាព​រហូត​ដល់​ទៅ​-13​អង្សារ​ឯណោះ​។ បន្ទាប់​មក​ទៀត នាង​ក៏​បាន​បង្ហោះ​រូបថត​ជា​មួយនឹង​មនុស្ស​ប្រុស​ប្លែក​មុខ​ដែល​ពាក់អាវ Hoodie បិទមុខ​បិទ​មាត់​ជិតឈឹង ថែម​ទាំង​ភ្ជាប់​ជាមួយនឹង Caption យ៉ាង​ខ្លី​តែ​មាន​អត្ថន័យ​បែប​នេះ​ថា «Hi From NYC!! រូប​គូ​រូប​ដំបូង​របស់​យើង​» «​បងប្អូន​សាក់​ទាយ​ទៅ​មើល តើ​ខ្ញុំ​មក​ធ្វើ​អ្វី​នៅ​ទី​នេះ?​»​។ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​សួស្ដី​ពី​ទីក្រុង​ញូ​វ​យ៉​ក​» នេះ​ជា​រូបថត​គូស្នេហ៍​ដំបូង​របស់​ពួក​យើង​ដែល​កំពុង​តែ​ស្ថិត​នៅ​សហរដ្ឋអាមេរិក យ៉ាងម៉េច​ដែរ ប្លែក​ដែរ​ឬទេ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ពិតជា​ស្រស់ស្រាយ​ខ្លាំង​ណាស់​នៅ​ទី​នេះ មាន​អារម្មណ៍​ថា ត្រជាក់​ភ្នែក រ៉ូ​មែន​ទិច​ខុស​ប្លែក​ពី​ធម្មតា​»​។

ដែល​ធ្វើ​ឲ្យ​ហ្វេ​ន​ៗ​ហាក់​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា ដោយ​ពួក​គេ​លើក​ឡើង​ថា «​តើ​តារា​ស្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ នាង​បើក​បង្ហាញមុខ​សង្សារ​ឬ​យ៉ាងណា​នៀក ម៉េច​ក៏​បាំង​មុខ​ជិត​អ​ញ្ជឹ​ង?​។ មិន​បង្អង់​យូរ បន្ទាប់​ពី​ប្រទះ​ឃើញ​តារា​ស្រី Ice Preechaya បង្ហោះ​រូបភាព​គូស្នេហ៍​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​មិត្តភក្តិ​នូវ​ក្នុង​វិស័យ​សិល្បៈ​ដូច​គ្នា ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា សម្រុកចូល​ទៅ​ខ​មិន​ដាក់​ទៅ​ចំ​ៗ​។ ក្នុង​នោះ គេ​ក៏​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ស្រី Baifern Passakorn បាន​ធ្លោយមាត់​និយាយ​​ទៅ​ប៉ុន្មាន​ម៉ាត់​បែប​នេះ​ថា «​ឲ្យ​ស្រួលបួល​ណា​ឯង កុំ​ធ្វើ​អី​លឿន​ៗ​ពេក​» និង​នៅ​មាន​មិត្ត​ដទៃ​ជា​ច្រើន​ទៀត​ក៏​នាំ​គ្នា​ចម្លែក​ចិត្ត​មាន​មន្ទិល​សង្ស័យ​ឆ្ងល់​មិន​ឈប់ ហើយ​ខម​មិន​ថា «​ខ្ញុំ​នឹង​នៅ​រង់ចាំ​មើលរូប​គូ​បន្តបន្ទាប់​ទៀត​ណា​ចា កុំ​ប៉ិន​លាក់​ពេក បើកចំហ​អោយ​លឿន​ៗ​មក​»​។

ភ្លាម​ៗ​នោះ​ផង​ដែរ ទ្រាំ​លែង​បាន​តទៅ​ទៀត ស្រាប់តែ​តារា​ស្រី Ice Preechaya ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ទៅ​វិញ​គ្មាន​ទុក​មុខ​អោយ​យ៉ាង​ដូច្នេះ​ថា «​តិច​ទៀត​ដឹង​គ្នា​ហើយ​ស៊ី​ស​» ហើយ​ពាក្យពេចន៍​ទាំងនេះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម internet នាំ​គ្នា​សន្និដ្ឋាន​ថា ប្រហែលជា​តារា​ប្រុស​ម្នាក់​នោះ​ជាក់​ជា​មិន​ខាន​ឡើយ អាច​ជា​តារាចម្រៀង​ប្រុស​ម្នាក់​នោះ​ក៏​ថា​បាន​ដែរ អ្នកខ្លះ​បាន​បញ្ចេញ​តម្រុយ​ថា យុវជន​ដែល​ថតរូប​ជាមួយ Ice Preechaya គឺ «Marco Maurer»​ដែល​ត្រូវជា​បងប្រុស​របស់​វីរបុរស​ក្តៅ​បំផុត «Mario Maurer»«Marco» ព្រោះ​បើ​យើង​នាំ​គ្នា​មើលទៅ​តាម​កែវភ្នែក​របស់​បុរស​ម្នាក់​នោះ​ពិតជា​ដូច​ទៅ​នឹង​បងប្រុស​របស់​តារា​សម្ដែង​ប្រុស​ដ៏​ល្បីឈ្មោះ Mario Maurer ខ្លាំង​ណាស់ នោះ​គឺ​លោក Marco ខ្ញុំ​ប្រាកដ​មួយ​១០០% ខ្លាំង​ណាស់​ជា Marco បងប្រុស​របស់ Mario Maurer​? ទាំង​ទម្រង់​មុខ ស្នាម​សាក់​នៅ​លើ​ដៃ ព្រោះ​ធ្លាប់​ឃើញ​តារា​ស្រី ice Preechaya បង្ហោះ​ដាក់​ក្នុង Story​។

យ៉ាងណាមិញ ចំពោះ​រឿងរ៉ាវ​នៅ​ព័ត៌មាន​ដែល​គ្រប់​គ្នា​បាន​និយាយ​ថា «​ជាតា​រា​ប្រុស​នេះ ជាតា​រា​ប្រុស​នោះ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា វា​ជា​ការ​ពិត ឬ​មួយ​យ៉ាងណា​នោះ ព្រោះ​កាលពី​កន្លង​​ទៅ នាង​ធ្លាប់​បាន​បង្ហើប​ថា​« តាម​ពិត​ទៅ​នាង​ធ្លាប់​បាន Add Story ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង​នៅ​លើ IG ជា​ច្រើន​ដង​រួច​មក​ហើយ បើ​មាន​អ្នក​ចាប់​អាម្ម​ណ៍​នោះ មុខតែ​ស្គាល់​គាត់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ ដូច្នេះ​មាន​តែ​រង់ចាំ​តាមដាន​នៅ​ពេក​ក្រោយ​ប៉ុណ្ណោះ ទើប​យើង​អាច​ដឹង​ច្បាស់​ថា រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ