សៀមរាប រៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ១អាទិត្យ ចាប់ពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ
- ភ្នំពេញ
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានប្រកាសថា ឆ្លងឆ្នាំសកល នៅសៀមរាប ឆ្នាំនេះ ប្លែកខុសពីឆ្នាំកន្លងមក។ នៅក្រុងសៀមរាប នឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
តាមក្រសួងទេសចរណ៍ ក្រៅពីការរៀបចំ តុបតែងលម្អក្នុងក្រុង សៀមរាបមានកម្មវិធី ដូចជា៖ ០១-ជិះទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូកមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំថ្មីសកល ២០២៣
០២-ទស្សនីយភាពតន្រ្តីលើទឹក
០៣-ពិព័រណ៍ស្តង់អាហារ
០៤- ផ្សារបណ្តែតទឹក
០៥-ការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរផ្សេងៗជាច្រើនទៀត៕









ចែករំលែកព័តមាននេះ