ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​ស្នេហា​! កំលោះ​សង្ហា អ៊ុ​ក ដា​រ័​ត្ន ចេញ​មុខ​​បញ្ជាក់​ទំនាក់ទំនង​ជាមួយ​តារា​កំប្លែង​អ្នក​នាង អ៊ី​ត

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះបីជា​កន្លង​មក តារា​កំប្លែង​ស្រី អ្នក​នាង អ៊ី​ត បាន​ចេញ​មុខ​បញ្ជាក់​ម្តង​ហើយ ម្តងទៀត អំពី​ទំនាក់ទំនង​របស់​អ្នក​នាង និង​លោក អ៊ុ​ក ដា​រ័​ត្ន ថា មិន​មែន​​ជា​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​អ្វី​នោះ​ទេ ពោល​គឺ​រូបភាព​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កន្លង​មក តារា​កំប្លែង​ស្រី អ្នក​នាង អ៊ី​ត បាន​ចេញ​មុខ​បញ្ជាក់​ម្តង​ហើយ ម្តងទៀត អំពី​ទំនាក់ទំនង​របស់​អ្នក​នាង និង​លោក អ៊ុ​ក ដា​រ័​ត្ន ថា មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​អ្វី​នោះ​ទេ ពោល​គឺ​រូបភាព​ស្និទ្ធស្នាល​ទាំង​អស់នេះ គ្រាន់តែ​មិត្ត​រួម​អាជីព ក៏​ដូច​ការ​សម្តែង​តែ​ប៉ុណ្ណោះ​។

តែ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់​អ្នក​មេម៉ាយ​រូប​ស្រស់ និង​កំលោះ​សង្ហា​រូប​នេះ នៅ​តែ​មិន​ទៅ​ឆ្ងាយ​ពី​ការ​វែកញែក​របស់​មហាជន និង​អ្នកគាំទ្រ​ទាល់​​តែ​សោះ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ​ទៀត​សោត ខណៈ​រឿងរ៉ាវ​ដែល​លើក​ឡើង​ថា លោក​កំពុង​មាន​សេ្ន​ហា​ជាមួយ​អ្នក​នាង អ៊ី​ត ក៏​បាន​ផ្ទុះ​ឡើងជា​ថ្មី ខណៈ​តារា​ប្រុស​សង្ហា​នេះ បាន​ទម្លាយ​ប្រយោគ​មួយ​ឃ្លា​ដ៏​ចាក់​ដោត​និ ង​គួរ​អោយ​ចាប់អារម្មណ៍​ថា «​ពេល​នេះ លោក​អាច​នឹង​កំពុង​សន្សំ​លុយ​ដើម្បី​ដណ្តឹង​កូន​គេ​»​។ ប៉ុន្តែ​តារា​រូប​នេះ មិន​បាន​បង្ហើប​ថា ជា​នរណា​អោយ​ច្បាស់​នោះ​ទេ ដោយ​លោក​សុំ​ធ្វើការ​លាក់​សិន​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កំលោះ​សង្ហា​មុខ​មាន​មន្ត​ស្នេហ៍ លោក ដា​រ័​ត្ន បាន​បញ្ជាក់​ថា លោក​ពិតជា​កំពុង​សន្សំ​លុយ​ដើម្បី​ដណ្តឹង​មនុស្ស​ដែល​លោក​ស្រលាញ់​ពិតមែន​។ យ៉ាង​ណាមិញ លោក​ក៏​បាន​ឆ្លៀត​បកស្រាយ និង​លាតត្រដាង​ការ​ពិត​នៃ​ទំនាក់ទំនង​របស់​លោក និង​អ្នក​នាង អ៊ី​ត ច្បាស់​ៗ​ថា វា​គ្រាន់តែ​ជា​ទំនាក់ទំនង​មិត្ត​រួម​អាជីព​សិល្បៈ​តែ​ប៉ុណ្ណោះ​។ ហើយ​លោក​សូម​ចិត្ត​មហាជន និង​អ្នកគាំទ្រ កុំ​មានការ​យល់​ច្រឡំ​ថា​លោក​សាង​ស្នេហា៍​ក្រៅ​ឆាក​ជាមួយ​អ្នក​នាង​អ៊ី​ត នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​នាង​។

លោក​បាន​បន្ត​ថា លោក​មិន​ចង់អោយ​មហាជន​យល់​ច្រឡំ ឬ​មានការ​ងឿងឆ្ងល់ និង​លើក​ឡើង​ម្តង​ហើយ​ម្តងទៀត​ចំពោះ​រឿងអាស្រូវ​ស្នេហា​នេះ ព្រោះ​វា​កើត​មាន​ដូច​ជា​យូរ​ក្រែល​ដែរ​ហើយ ដោយ​អូស​បន្លាយ​រយៈ​៣​ឆ្នាំ​មក​ហើយ ទាំង​ដែល​លោក និង​អ្នក​នាង​អ៊ី​ត អត់​មាន​សេ្ន​ហា​ជាមួយ​គ្នា​សោះ​។

សម្រាប់​លោក​ផ្ទាល់ លោក​បញ្ជាក់​ថា ទាក់ទង​ជាមួយ​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​អ្នក​នាង​អ៊ី​ត គ្រាន់​ជា​មិត្ត​រួម​ការងារ​អាជីព​តែ​ប៉ុណ្ណោះ ដោយ​ជា​ទូទៅ​លោក និង​អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ ត្រូវ​មាន​ការងារ​សម្តែង​ជាមួយ​គ្នា​ជា​ច្រើន ដូច​ជា កាត់សក់ សម្តែង​កំប្លែង ច្រៀង​តាម​រោងការ និង​ការងារ​សិល្បៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ដូច្នេះ​លោក​ត្រូវ​សម្តែង​អោយ​សម ត្រូវ​ចេះ​លេប​ខា​យ​ពាក្យ​សម្តី ដោយ​ធ្វើ​យ៉ាង​ម្តេច​អោយ​មហាជន​មើលទៅ​អោយ​ដូច​ជា​ការ​ពិត ហើយ​អ្វី​ដែល​លោក​ចង់អោយ​មហាជន​ដឹង​នោះ លោក និង​អ្នក​មេម៉ាយ​រូប​ស្រស់ គឺ​គ្រាន់តែ​មិត្តភក្តិ​រួម​អាជីព​តែ​ប៉ុណ្ណោះ​។

កំលោះ​សង្ហា​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា សម្រាប់​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​កន្លង​មក សម្រាប់​លោក​មិន​អី​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​ប្រុស តែ​អ្វី​ដែល​លោក​មានការ​ព្រួយបារម្ភ​នោះ គឺ​កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​អ្នក​នាង​អ៊ី​ត ព្រោះ​អ្នក​នាង​ជា​មនុស្ស​ស្រី ហើយ​ក៏​ជាតា​រា​កំប្លែង​មួយ​ដួង ដែល​មាន​មហាជន​ស្គាល់​ច្រើន ដូច្នេះ​សម្រាប់​លោក លោក​ពិតជា​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ទាក់ទង​ជាមួយ​កិត្តិយស និង​កេរ្តិ៍​របស់​តារា​រូប​នេះ​។

លើស​ពី​នេះ​ទៀត លោក​បាន​បន្ថែម​ថា «​ប្រសិនបើ​លោក​ស្រឡាញ់​អ្នក​នាង​អ៊ី​ត មិនដឹង​ថា អ្នក​នាង​អ៊ី​ត យក​លោក​ឬ​អត់​នោះ​ទេ?​» ដោយ​មូលហេតុ អ្នក​នាង អ៊ី​ត ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់​ស្ពឺ​រូប​នេះ មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា ឬ​ភាព​ស្និទ្ធស្នាល​ជាមួយ​នរណា​នោះ​ឡើយ ក្រោយ​អ្នក​នាង​មេម៉ាយ​ប្រហែលជា​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ​។ ចំណែក​រឿង​ស្នេហា​វិញ គឺថា បេះដូង​លោក​នៅ​ទំនេរ​ស្អាត ពោល​គឺ​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ឡើយ​។

តែ​នៅ​ពេល​សាកសួរ​ថា តើ​ទៅ​ថ្ងៃ​មុខ ទំនាក់ទំនង​របស់​លោក​ជាមួយនឹង​អ្នក​នាង​អ៊ី​ត អាច​ប្រែប្រួល​ដែរ​ឬទេ? អ៊ុ​ក ដា​រ័​ត្ន បាន​ពោល​ថា បច្ចុប្បន្ន​នេះ បើ​និយាយ​ពី​ទាក់ទង​វិញ គឺ​រាល់​ទំនាក់ទំនង​ជាមួយ​អ្នកសិល្បៈ ក៏​ដូច​ជា​អ្នក​នាង​អ៊ី​ត គ្រាន់តែ​ជា​មិត្ត​រួម​អាជីព តែ​នា​ពេល​អនាគត លោក​មិន​អាច​កំណត់​បាន​នោះ​ទេ​។

ងាក​មក​ការងារ​សិល្បៈ​របស់​លោក​វិញ កំលោះ​សង្ហា អ៊ុ​ក ដា​រ័​ត្ន បាន​បន្ត​ថា សព្វ​ថ្ងៃនេះ លោក​ក៏​មានការ​ងារ​ជា​ច្រើន ក្រោយ​ពី​លោក​បាន​ចូល​សិល្បៈ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ ដោយ​ចាប់ផ្តើម​ការងារ​ជា​តារា​សម្តែង តារា​ម៉ូ​ដែល និង​ការងារ​សិល្បៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ជា​ចុង​ក្រោយ លោក អ៊ុ​ក ដា​រ័​ត្ន បាន​ចង់​សំណូមពរ​អោយ​មហាជន​ថា ឈប់​មានការ​យល់​ច្រឡំ​បន្ត​ទៅ​ទៀត ហើយ​លោក​ក៏​មិន​ខឹងសម្បារ​ចំពោះ​បងប្អូន​មួយ​ចំនួន​ដែល​កន្លង​មក ធ្លាប់​បាន​វា​.​យ​តម្លៃ​ពី​រឿងរ៉ាវ​អាស្រូវ​ខាងលើ ដោយ​លោក​ចាត់​ទុក​ថា បងប្អូន​មិន​បានដឹង​ការ​ពិត ទើប​ចេះ​តែ​លើក​ឡើង​ថា លោក​មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ​អ្នក​នាង អ៊ី​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ