ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រពន្ធ​លោក​ច​ន​នី ដេ​ប បង្ហាញ​គូស្នេហ៍​ថ្មី​

6 ឆ្នាំ មុន

តារា​សម្ដែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ នាង​Amber Heard បាន​បង្ហាញ​ចំណា​ង​ស្នេហ៍​ជាមួយ​មហាសេដ្ឋី លោក​Elon Musk តាម​រយៈ​រូបថត​អង្គុយ​ទន្ទឹម​គ្នា​ជា​គូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​បង្ហាញ​ស្នាម​ថើប​នៅ​លើ​ផ្ពា​ល់​របស់​គូស្នេហ៍​ទៀត​ផង ។

កន្លង​មក​រូបភាព​ដែល​នាង​Amber Heard បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដូច​គ្នា​នឹង​រូបភាព​លោក​Elon Musk បង្ហោះ​IG របស់​ខ្លួន​ដែល​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សម្ព័ន្ធភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​លើក​ដំបូង ។

នាង​Amber Heard ធ្លាប់​រៀប​ការ​ជា​មួ​​យ​តា​រាហូ​លី​វូ​ដ លោក​Johnny Depp ប៉ុន្ដែ​ចុង​ក្រោយ​សម្ព័ន្ធភាព​របស់​ពួក​គេ​បញ្ចប់​ដោយ​ការ​លែងលះ ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​ជាង​មួយ​ឆ្នាំ និង​បាន​ប្ដឹងប្ដល់​ស្ដី​ពី​ការ​ប្រើ​អំពើ​ហិង្សា​រហូត​ធ្វើ​ឱ្យ​លោក​Depp បង់ថ្លៃ​សំណង​លើ​អតីត​ប្រពន្ធ​យ៉ាង​សន្ធឹកសន្ធាប់ ។

ចំណែក​លោក​Elon Musk ជនជាតិ​អា​មេ​រិ​កកើត​នៅ​អាហ្វ្រិក​ខាងត្បូង បាន​ទទួល​ការ​លើ​កក​ម្ដើ​ង​ជា​អ្នកជំនួញ និង​ទទួល​ចំណាត់ថ្នាក់​ពី​ទស្សនាវដ្ដី​Forbes ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​បំផុត ស្ថិត​នៅ​លំដាប់​ទី​៨៣​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ៕