ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ម្ចាស់​តូប​បាន​ឈរ​​ទ្រ​ហោ​យំ​មុខ​អគ្គិ​​ភ័យ​ដែល​កំពុង​ឆាបឆេះ

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជីវករ​6​តូបដែល​លក់ដូរ​នៅ​ខាងក្រោយ​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ បាន​ត្រឹម​ទ្រ​ហោ​យំ​អស់សង្ឃឹម ខណៈ​តូប​របស់​ខ្លួន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២២…

ខេត្តព្រះវិហារ ៖ អាជីវករ​6​តូបដែល​លក់ដូរ​នៅ​ខាងក្រោយ​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ បាន​ត្រឹម​ទ្រ​ហោ​យំ​អស់សង្ឃឹម ខណៈ​តូប​របស់​ខ្លួន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២២ ។

បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​អាជីវករ​នៅ​ខាងក្រោយ​ផ្សារ​កំពង់​ប្រណាក​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​អណ្ដាតភ្លើង​ចេញពី​តូប​លក់​គ្រឿងទេស​មួយ​កន្លែង ជាប់​តូប​លក់​ផ្លែ​ឈើ​ខាង​ក្រោយ​ផ្សារ​កំពង់​ប្រណាក ខណៈ​ដែល​ម្ចាស់​តូប​មិន​នៅ ។ ភ្លាម​ៗ​នោះ អាជីវករ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​ជួយ​អន្តរាគមន៍​ដោយ​យក​ទឹក​ជួយ​ពន្លត់​ដែរ តែ​ដោយសារ​អណ្ដាត​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក មិន​អាច​គ្រប់គ្រង​បាន ក៏​ស្រាប់តែ​អណ្ដាតភ្លើង បាន​ឆាបឆេះ​បន្ត​រាលដាល មក​តូប​លក់​សម្លៀក​បំពាក់​ដែល​នៅ​ក្បែរ​នោះ បង្ក​អោយ​កើត​មាន​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​តែ​ម្ដង ។

វត្តមាន​របស់​លោក អ៊ុ​ង វុ​ទ្ធី អភិបាលរង​ខេត្តព្រះវិហារ បាន​ដឹកនាំ​កងកម្លាំង​ទាំង​3​ប្រភេទ ចុះ​អន្តរាគមន៍​ពន្លត់ ភ្លាម​ៗ​យក​ឡានទឹក​ពី​គ្រប់​ទិស​ទី ដើម្បី​ជួយ​ពន្លត់ តែ​ដោយសារ​ស្ថានភាព អគ្គី​ភ័យ​ឆេះ​សន្ធោសន្ធៅ​ខ្លាំង​ពេក មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ទាន់​ពេល តែ​បាន​ទប់ស្កាត់​មិន​អោយ​ភ្លើង​ឆាបឆេះ​បន្ត​ទៅ​តូប​ផ្សេង​ៗ​នៅ​ក្បែរ​នោះ ។ ក្នុង​ប្រតិបត្តិការ​ជួយ​ពន្លត់​អគ្គិភ័យ​នេះ រហូត​ប្រើ​រយៈពេល​ជិត 2​ម៉ោង ទើប​ភ្លើង​រលត់​អស់ ។

ទោះជា​បែប​នេះ​ក្ដី សមត្ថកិច្ច ពុំ​ទាន់​បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​អោយ​កើត​មាន​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ។ នៅ​ក្នុង​ហេតុការណ៍​នេះ ក៏​ពុំ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​បាត់បង់​អាយុជីវិត ឬ​រង​របួស​ឡើយ ។ ដោយឡែក​ទ្រព្យសម្បត្តិ​ម្ចាស់​តូប​រង​គ្រោះ​បាន​ឆាបឆេះ​អស់​មួយ​ចំនួន​ធំ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ