កូរ៉េខាងជើងបា.ញ់មីស៊ីល៣គ្រាប់ទៀត ចំពេលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំ
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបា.ញ់មីស៊ីលរយៈចំងាយឆ្ងាយមួយគ្រាប់ និងមីស៊ីលរយៈចំងាយខ្លី
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបា.ញ់មីស៊ីលរយៈចំងាយឆ្ងាយមួយគ្រាប់ និងមីស៊ីលរយៈចំងាយខ្លី
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានបា.ញ់មីស៊ីលរយៈចំងាយឆ្ងាយមួយគ្រាប់ និងមីស៊ីលរយៈចំងាយខ្លី ២គ្រាប់ នៅថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆការនេះ ចំពេលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា មីស៊ីលមួយគ្រាប់អាចជាមីស៊ីលអន្តរទ្វីប។
ការបា.ញ់មីស៊ីលថ្ងៃនេះកើតឡើង បន្ទាប់ពីរបបព្យុងយ៉ាងបានបា.ញមីស៊ីល ៣គ្រាប់ចូលក្នុងសមុទ្រកាលពីថ្ងៃពុធម្សិលមិញនេះ ដោយមានមួយគ្រាប់ធ្លាក់នៅក្បែរព្រំដែនទឹករបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងបានធ្វើការឆ្លើយតបវិញដោយបា.ញ់មីស៊ីល ៣គ្រាប់វិញ។
ការបា.ញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងកើតឡើង ខណៈដែលអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នាដែលមានការចូលរួមពីយន្តហោះចម្បាំងជាង ២០០គ្រឿងពីប្រទេសសម្ព័ន្ធមិត្តទាំងពីរ។
ទីក្រុងព្យុងយ៉ាងទាមទារឱ្យបញ្ឍប់សមយុទ្ធនោះ ដោយហៅវាថាជាការហាត់សមដើម្បីត្រៀមឈ្លានពាន។
ការបា.ញ់មីស៊ីលនៅថ្ងៃនេះ បណ្តាលឱ្យរដ្ឋាភិបាលជប៉ុនចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយដល់ប្រជាជននៅភាគខាងជើងដោយប្រាប់ពួកគេឱ្យស្នាក់នៅក្នុងផ្ទះ។
ដំបូងឡើយ ជប៉ុននិយាយថា មីស៊ីលបានហោះពីលើជប៉ុន ប៉ុន្តែក្រោយមក រដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada និយាយថាវាមិនបានហោះកាត់ប្រជុំកោះជប៉ុនទេ ប៉ុន្តែបានបាត់ខ្លួននៅសមុទ្រជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុនថ្កោលទោសការបា.ញ់មីស៊ីលម្តងហើយម្តងទៀតពីសំណាក់កូរ៉េខាងជើង ដោយហៅវាថាជាកំហឹង៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ