បើកសម្ពោធជាផ្លូវការហាងនាឡិកាថ្មីមួយ
រាជធានីភ្នំពេញ ៖ នៅក្នុងភាពអ៊ូរអរនៃពិធីសម្ពោធជាផ្លូវការនៃហាងនាឡិកា TIMEX ដោយមានវត្តមានពីតំណាង TIMEX លោក Guglielmo Bertani អគ្គនាយករងប្រចាំអាស៊ីប៉ាស៊ីហ្វិក និងកញ្ញា Joelin Ngai
រាជធានីភ្នំពេញ ៖ នៅក្នុងភាពអ៊ូរអរនៃពិធីសម្ពោធជាផ្លូវការនៃហាងនាឡិកា TIMEX ដោយមានវត្តមានពីតំណាង TIMEX លោក Guglielmo Bertani អគ្គនាយករងប្រចាំអាស៊ីប៉ាស៊ីហ្វិក និងកញ្ញា Joelin Ngai
រាជធានីភ្នំពេញ ៖ នៅក្នុងភាពអ៊ូរអរនៃពិធីសម្ពោធជាផ្លូវការនៃហាងនាឡិកា TIMEX ដោយមានវត្តមានពីតំណាង TIMEX លោក Guglielmo Bertani អគ្គនាយករងប្រចាំអាស៊ីប៉ាស៊ីហ្វិក និងកញ្ញា Joelin Ngai ប្រធានទីផ្សារប្រចាំតំបន់ រួមជាមួយភ្ញៀវកិត្តិយសក្នុងប្រទេស និងបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិ ជាង10ស្ថាប័ន ដើម្បីអបអរសាទរយ៉ាងរីករាយនូវការនាំមកនូវម៉ាកនាឡិកាល្បីដែលមានអាយុកាលជាងមួយរយហុកសិបឆ្នាំ ទាំងគុណភាពខ្ពស់ និងការរចនាម៉ូដច្រើនបែបរួមជាមួយបច្ចេកវិទ្យាទំនើប។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី15 ខែមីនា ឆ្នាំ2017 នៅហាងលក់នាឡិកា TIMEX ភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យសាធារណជនបានស្គាល់ អញ្ជើញមកទស្សនា និងមានឱកាសស្វែងយល់ពីគុណភាពច្នៃប្រឌិតខ្ពស់ និងសោភ័ណភាពស្រស់ស្អាតរបស់នាឡិកាដែលត្រូវបានគេទទួលស្គាល់ពីគុណភាពនៅបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយនៅក្នុងហាងមានតាំងលក់នាឡិកាជាច្រើនម៉ូដ និងតម្លៃសមរម្យ សម្រាប់លើកសម្រស់ដល់សុភាពបុរសសុភាពស្ត្រីទាំងអស់អាចផ្លាស់ប្តូរស្ទីលពាក់នាឡិកាបានច្រើនបែបច្រើនយ៉ាង។
ក្នុងឱកាសអបអរនេះដែរ លោក Guglielmo Bertani អគ្គនាយករងប្រចាំអាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ឲ្យដឹងពីប្រវត្តិកំណើតរបស់ម៉ាកល្បីនេះថា «TIMEX ជាម៉ាកនាឡិកាល្បីល្បាញពេញពិភពលោក មានប្រវត្តិចាប់ផ្តើមតាំងពីឆ្នាំ1850 ដោយ Waterbury Clock Company ដែលជាក្រុមហ៊ុនផលិតនាឡិកាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងមានគុណភាពខ្ពស់នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ1854 បានពង្រីកខ្លួនបង្កើតជា TIMEX Group ដែលមានការិយាល័យ និងប្រតិបត្តិការក្នុង 20 ប្រទេស ហើយចែកចាយលក់ផលិតផលនាឡិការបស់ខ្លួនជាង 100 ប្រទេសទូទាំងពិភពលោក ។
ចែករំលែកព័តមាននេះ