ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​៣​ថ្ងៃ ព្រះ​វិហារ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១​ម៉ឺន​នាក់​ឆ្នាំ​នេះ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរនា​ឆ្នាំ​២០២២​នេះ សង្កេត​ឃើញ​ថា មាន​ភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី​ចូល​មក​លេង​កម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារមាន​​ចំនួន​ជាង១​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គង់…

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរនា​ឆ្នាំ​២០២២​នេះ សង្កេត​ឃើញ​ថា មាន​ភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី​ចូល​មក​លេង​កម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារមាន​​ចំនួន​ជាង១​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​ បាន​ឱ្យ​កោះសន្តិភាព​ដឹង​​ថ្ងៃ​ទី​២៧ កញ្ញា ២០២២ ។

បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​​​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ គឺមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​របស់​ខេត្តព្រះវិហារ​សំខាន់​ៗ​ គឺ​មាន​៤​កន្លែង រួម​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​, រមណីយដ្ឋាន​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ​, រមណីយដ្ឋាន​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ និង​រម​ណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និមិត្ត និង​គោលដៅ​ផ្សេង​ៗ សរុប​ប្រមាណ​១៣,៥៦៤​នាក់ កើនឡើង​៦,៩២​% ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១៣,៤៦១​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១០៣​នាក់ ។

ដោយឡែក នៅ​តាម​ទី​អា​រាម​នានា​ក្នុង​ខេត្តព្រះវិហារ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​បាន​ថមថយ​ទៅ​វិញ​នោះ ក៏​ឃើញ​ដែរ​ថា មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​យ៉ាងច្រើន​កុះករ​ផង​ដែរ បើ​ធៀប​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​មុន ​។

អត្ថបទសរសេរ ដោយ