ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំង់ធំ និងប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអភិបាលស្រុកស្ទោង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងលិចលង់យ៉ាងគំហុកនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុក ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀង ជាប់ៗគ្នាខ្លាំង បណ្ដាលឲ្យមានទឹកជំនន់ កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ N ៦ នៅចន្លោះគីឡូម៉ែត្រលេខ២៣៤ និង២៣៥ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ទន្ទឹមនឹងនោះ លោក ងួន រតនៈ បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា ហើយរដ្ឋបាលស្រុកស្ទោង ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំ រាល់ថ្ងៃ ដល់រដ្ឋបាលខេត្ត ដើម្បីបានជាមូលដ្ឋាន ក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជន ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្ន បើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង ៕







ចែករំលែកព័តមាននេះ