ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត បេក្ខជន​ លីម តិចម៉េង លើកពាន​ Cambodian idol រដូវកាលទី៤

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លទ្ធផល​នៃការប្រកួតកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងទី២៨ ខែសីហា ឆ្នាំ២០២២…

ភ្នំពេញ៖ លទ្ធផល​នៃការប្រកួតកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងទី២៨ ខែសីហា ឆ្នាំ២០២២ នេះ គឺបេក្ខជន លីម តិចម៉េង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជ័យលាភី លើកពានហើយ​។ លទ្ធផលនេះ បានមកពី​ការបោះឆ្នោតគាំទ្ររបស់​មហាជន តាមប្រព័ន្ធទូរស័ព្ទ​។ ម្ចាស់ពានរង្វាន់នេះ ទទួល​បាន​ទឹកប្រាក់ ១០០លានរៀល និងក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស។

​​ក្នុងពេលបង្ហាញសមត្ថភាព ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ និងហ្វេសប៊ុក នាយប់ថ្ងៃអាទិត្យ ទី២៨ ខែសីហានេះ យើងសង្កេតឃើញបេក្ខជន ដែលលេចធ្លោ និងទទួលបាន​ការគាំទ្រ​ភ្លូក​ទឹកភ្លូកដី ដូចទឹកបាក់ទំនប់ មិនថា អ្នកទស្សនាផ្ទាល់ ឬតាមគេហដ្ឋាននោះទេ​ គឺបេក្ខជន លីម តិចម៉េង ដែលមានចំនួនអ្នកមើល ក្នុងការឡាយរហូតដល់ទៅ 518K រីឯអ្នកទស្សនាផ្ទាល់​នៅទីនោះ ស្ទើរតែ១០០% ទៅហើយ ដែលជាអ្នកគាំទ្របេក្ខជនវ័យ​ក្មេង តូចច្រឡឹង​ ស្នាមញញឹម មានមន្តស្នេហ៍មកពី​ខេត្តកំពង់ចាមរូបនេះ​។

ក្នុងរាត្រីដ៏អស្ចារ្យនេះ​ តិចម៉េង បានលើកយកបទចម្រៀង ៣បទ មកបកស្រាយ ដែលមាន​ចំណងជើងថា «ថ្ងៃបែកគ្នា» «មានជាតិក្រោយទៅណាទៅៗ » «យូរយ៉ាងណាក៏ចាំ »។

សូមបញ្ជាក់ផងដែរថា ​បេក្ខជន ៤រូប ដែលឡើងមកប្រកួតវគ្គផ្តាច់​ព្រ័ត្រ នាយប់ថ្ងទី២៨សីហានេះ រួមមាន បេក្ខជន តូចច្រឡឹង ស្នាមញញឹមមានមន្តស្នេហ៍ លីម តិចម៉េង មកពីខេត្តកំពង់ចាម លោកគ្រូពេទ្យ សម្បូរស្នេហ៍ ស៊ឹម ច័ន្ទពន្លឺ មកពីខេត្តតាកែវ កំលោះរួសរាយ នាង ដាវីន មកពី​ខេត្តកំពង់ស្ពឺ និង​បេក្ខជន ថុល សុភិទិ មកពីរាជធានីភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ