ខេត្តកំពត ៖ ក្រោយមានអ្នកកាសែតចុះផ្សាយព្រោងព្រាតករណីជនដែលតាំងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើមានឋានៈខ្ពស់៣នាក់ ដែលបានជំរឹតយកលុយពីអ្នកដឹកគ្រោងទ្វារនិងបង្អូចតាមរថយន្តសាំងយ៉ុងមួយគ្រឿងបានលុយ៦លានរៀល នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ បានដំណឹងថា ពួកគេទាំង៣នាក់បានប្រគល់លុយទៅម្ចាស់រថយន្តបានវិញខ្លះហើយ ។

ប្រភពពីជនរងគ្រោះថា គាត់ទទួលបានលុយ៤លានរៀលហើយ ដោយជនសង្ស័យទាំង៣នាក់ខាងលើ បានវេរឲ្យវិញ ហើយពួកគេថា ២លានរៀលទៀតបានយកទៅស៊ីចាយអស់ហើយ ។
មហាជនលើកឡើងថា បើតែយ៉ាងនេះៗ គឺមានជនរងគ្រោះមិនតិចនាក់នោះទេ ដែលត្រូវបានជនដែលតាំងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើមានឋានៈខ្ពស់ខាងលើធ្វើស៊ី ។ ហើយចំណាត់ការផ្លូវច្បាប់មានដែរឬទេ ទៅលើអ្នកទាំង៣នាក់ខាងលើនេះ បើមានភស្តុតាងច្បាស់ៗយ៉ាងនេះហើយ ។

មហាជនចាំមើលថា តើលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានចំណាត់ការយ៉ាងណាដែរ ហើយថា តើមន្ត្រីពាក់ព័ន្ធផ្សេងៗយកភ្នែកមើលបុគ្គលទាំង៣នាក់នេះដែរ ទេ? ដូចមានរូបថតដែលយើងចុះផ្សាយ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានមនុស្ស៣នាក់ដែលតាំងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើកាន់៦ខេត្ត កៀបចាប់រថយន្តដឹកទ្វារ និងគ្រោងទ្វារទាមទាលុយ៩លានរៀល តែជនរងគ្រោះប្រគាល់បានតែ៦លានរៀល និងបានដាក់ចូលកុងលេខ0975515171 ទើបពួកគេដោះលែងរថយន្តនៅចំណុចចំការពោតយាយម៉ៅ ផ្លូវជាតិលេខ៣ ។

មិនតែប៉ុណ្ណោះ ថែមទាំងគំរាមថា មិនឲ្យគាត់ខលទូរសព្ទ័ផ្តេសផ្តាស់ ឬថតសកម្មភាពនានាប្រាប់អ្នកសារព័ត៌មានឡើយ ។
ចែករំលែកព័តមាននេះ